ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
សមាគមនារីខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនក្មេងកំព្រាគ្មានទីពឹង ៣នាក់បងប្អូន នៅស្រុកអូររាំង
មណ្ឌលគិរី ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងសមាជិកាថ្នាក់ខេត្ត បានចុះសួរសុខទុក្ខ និងនាំយកជំនួយឧបត្ថម្ភជូនដល់គ្រួសារក្មេងកំព្រាគ្មានទីពឹងចំនួន ៣នាក់បងប្អូន ដែលកំពុងជួបការលំបាកយ៉ាងខ្លាំង ស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ក្មេងកំព្រាទាំង ៣នាក់បងប្អូន រស់នៅក្នុងស្ថានភាពគួរឱ្យសង្វេគជាពន់ពេក ៖ កូនទី១ (អាយុ ១៥ឆ្នាំ)៖ មានជំងឺប្រចាំកាយ និងពិការខ្សោយបញ្ញា មិនអាចជួយធ្វើការងារអ្វីបានឡើយ។ កូនទី២ (អាយុ ១៤ឆ្នាំ)៖ កំពុងសិក្សាថ្នាក់ទី៨ នៅសាលារៀន តែជារៀងរាល់ថ្ងៃត្រូវបីប្អូនតូចទៅរៀនជាមួយ ព្រោះនៅផ្ទះគ្មានអ្នកនៅមើលថែ។ កូនទី៣ (អាយុ ៣ឆ្នាំ)៖ នៅតូចខ្លាំង រស់ក្រោមការបីបាច់ថែរក្សារបស់បងប្រុស/ស្រី។
ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ ក្រុមការងារសមាគមនារីបានឧបត្ថម្ភនូវថវិកាចំនួន ២០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនទៀត។


សកម្មភាពថ្នាក់ដឹកនាំ
អយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលប្រធានបទ បច្ចេកទេសនៃការ តាក់តែងកំណត់ហេតុរបស់មន្រ្ដីនគរបាលយុត្តិធម៌ ជូនដល់សិក្ខាកាមកពីស្ថាប័នពាក់ព័ន្ធ
មណ្ឌលគិរី ៖ កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានអញ្ជើញបើកវគ្គបណ្ដុះ បណ្ដាល និងធ្វើបទបង្ហាញប្រធានបទ បច្ចេកទេសនៃការតាក់តែងកំណត់ហេតុរបស់មន្រ្ដីនគបាល យុត្តិធម៌ ជូនដល់សិក្ខាកាម ដែលអញ្ជើញមកពីស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សរុបចំនួន៧៥នាក់។
គោលបំណង៖
១. ពង្រឹងការយល់ដឹងបន្ថែមដល់មន្រ្ដីអនុវត្តច្បាប់លើការតាក់តែងកំណត់ហេតុប្រកបដោយគុណភាព និងត្រឹមត្រូវតាមច្បាប់។
២. ឈ្វេងយល់អំពីការអនុវត្តជាក់ស្ដែងធៀបនឹងទ្រឹស្ដីគតិយុត្ត។
៣. បង្ហាញឱ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយនៃអនុវត្តកន្លងមក។
៤. ធ្វើបច្ចុប្បន្នភាពនៃអត្ថបទច្បាប់ថ្មីៗជូនដល់មន្រ្ដីអនុវត្តច្បាប់។
៥. ពង្រឹងគុណភាព និងភាពច្បាស់លាស់នៃព័ត៌មានដែលមាននៅក្នុងកំណត់ហេតុ។
៦. ដើម្បីស្វែងរកភាពចន្លោះប្រហោងនៃការអនុវត្តនីតិវិធីកន្លងមក។
៧. របៀបចុះនិទ្ទេសលើកំណត់ហេតុឱ្យបានត្រឹមត្រូវ។
នៅចុងបញ្ចប់ ឯកឧត្តមព្រះរាជអាជ្ញា បានប្រគល់លិខិតបញ្ជាក់ការចូលរួមដល់សិក្ខាកាមដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខាងលើគ្រប់ៗគ្នា៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត ព្រមទាំងអភិបាល អភិបាលរងក្រុង/ស្រុកទាំង៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។


គ្រោះធម្មជាតិ
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នាំយកឃីតមនុស្សធម៌ ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារ រងគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់
ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ លោកស្រី កែវ សាវឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ហៀក សុផាន ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសែនមនោរម្យ និងក្រុមការងារ នាំយកឃីតមនុស្សធម៌កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារ រងគ្រោះមហន្តរាយដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ នៅក្នុងភូមិជ្រៃសែន ក្រុងសែនមនោរម្យ ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈអភិបាលខេត្តមណ្ឌលគិរី
នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ឌឹម នី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី។


គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងជន់លិចឃុំចំនួន ៤ ក្នុងស្រុកកែវសីមា ឯខ្យល់កន្ត្រាក់បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ៥ខ្នង នៅក្រុងសែនមនោរម្យ រងការខូចខាត
ស្ថានភាពធាតុអាកាសក្នុងខេត្តមណ្ឌលគិរី នាព្រឹក ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២៦ នេះ បានបណ្តាលឱ្យមានជំនន់ទឹកភ្លៀងកើតឡើងនៅតាមបណ្តាមូលដ្ឋានមួយចំនួនក្នុងស្រុកកែវសីមា ព្រមទាំងមានករណីខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋនៅក្រុងសែនមនោរម្យ។


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បាននិងកំពុងបន្តលើការងារថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦
ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបង្កើនសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ក្រោមការដឹកនាំ និងគ្រប់គ្រងផ្ទាល់ពី លោក រស់ គីមធន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បាននិងកំពុងបន្តខិតខំប្រឹងប្រែងយ៉ាងសកម្មលើការងារថែទាំ និងជួសជុលកំណាត់ផ្លូវជាតិលេខ ៧៦។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត ប្រធានស្នាក់ការច្រកទ្វារទ្វេភាគីទាំង៣ និងមន្ត្រីជំនាញពាក់ព័ន្ធ។កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ «គ» អគាររដ្ឋបាលសាលាខេត្ត។


បរិស្ថាន
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បង្ក្រាបបទល្មើសបរបាញ់សត្វ និងប្រទះឃើញដានជើងសត្វព្រៃកម្រជាច្រើន ក្នុងប្រតិបត្តិការ ៣ថ្ងៃ
ក្រុមមន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតប្រចាំស្នាក់ការរងចំបក់ នៃដែនជម្រកសត្វព្រៃកែវសីមា បានចុះប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រយៈពេល ៣ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦ នេះ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងសែនមនោរម្យ បន្តយុទ្ធនាការចុះថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់មូលដ្ឋាន
ដើម្បីសម្រួលដល់ការប្រើប្រាស់ឯកសារផ្លូវការ និងឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ កម្លាំងផ្នែកជំនាញអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ បាននិងកំពុងបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការចុះថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ព្រមទាំងប្រជាពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណអស់សុពលភាព ដោយផ្ទាល់ដល់មូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ និងពិនិត្យវឌ្ឍនភាព នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក អភិបាលរងខេត្ត រួមទាំងមន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនអាជីវករ ព្រមទាំង បានពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍនៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះប៊ូស្រា ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ការជួបសំណេះសំណាលនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន និងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជន និងគ្រួសារកងទ័ពខ្វះខាត
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ហ៊ុន ម៉ាណែត ចែកជូនដល់អតីតយុទ្ធជន កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាតនៅក្នុងខេត្ត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកអូររាំង រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីអប់រំចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ច
ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកទឹកចិត្ត ដឹងគុណ និងសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះគុណូបការៈរបស់លោកគ្រូ-អ្នកគ្រូ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកអូររាំង បានរៀបចំពិធីសំណេះសំណាល ស្វែងយល់សុខទុក្ខ និងថ្លែងអំណរគុណដល់មន្ត្រីអប់រំចូលនិវត្តន៍ ព្រមទាំងលោកគ្រូ-អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

