
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យ និងជំរុញក្រុមហ៊ុនសាងសង់ផ្លូវឱ្យយកចិត្តទុកដាក់លើគុណភាព និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំប្រតិភូអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពស្ថាបនាផ្លូវបេតុងអាមេថ្មីមួយខ្សែ ដែលមានប្រវែង ១ ៥០០ ម៉ែត្រ ភ្ជាប់ចាប់ពីចំណុចកែងផ្លូវបំបែកវិមានឯករាជ្យ ស្ថិតក្នុងភូមិដោះក្រមុំ ឆ្ពោះទៅកាន់ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។









