ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សុខាភិបាល
មណ្ឌលសុខភាពកោះញែក ជាទីបង្អែកសុខភាពដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ
បទយកការណ៍៖ មណ្ឌលសុខភាពកោះញែក ជាទីបង្អែកសុខភាពដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ ។


សុខាភិបាល
លោក ភេទ សម្បត្តិ រស់នៅឃុំមេម៉ង ស្រុកកែវសីមា បានសម្តែងនូវអារម្មណ៍រំភើប និងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្នុងឱកាសដែលលោកបានជូនភរិយាមកពិនិត្យសុខភាពផ្ទៃពោះ
លោកបានលើកឡើងថា ក្រុមគ្រូពេទ្យនៅទីនេះមានសមត្ថភាព និងវិជ្ជាជីវៈខ្ពស់ រួមទាំងផ្តល់ការទទួលរាក់ទាក់ ការមើលថែទាំយ៉ាងយកចិត្តទុកដាក់ និងគិតគូរពីសុខុមាលភាពអ្នកជំងឺ ជាពិសេសការផ្តល់សេវាប្រកបដោយភាពកក់ក្តៅនេះ បានធ្វើឱ្យក្រុមគ្រួសាររបស់លោកមានទំនុកចិត្តយ៉ាងខ្លាំងមកលើប្រព័ន្ធសេវាសុខាភិបាលសាធារណៈនៅក្នុងខេត្ត។


សុខាភិបាល
បទសម្ភាសន៍ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ
បទសម្ភាសន៍ លោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពីការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
រៀបចំដោយ ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី


សុខាភិបាល
ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយទទួលបានសេវាពិគ្រោះ និងពិនិត្យព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី
ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋសប្បាយរីករាយ ក្រោយទទួលបានសេវាពិគ្រោះ និងពិនិត្យព្យាបាលជំងឺយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។ រៀបចំដោយ ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី


សុខាភិបាល
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ខិតខំបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ
សុខភាពសាធារណៈជាចក្ខុវិស័យដ៏ចម្បងមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបង្កើនប្រសិទ្ឋភាពដល់គ្រប់មន្ទីរពេទ្យរបស់រដ្ឋ។ ជាក់ស្តែងនេះជាសកម្មភាពរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋយ៉ាងសកម្ម ប្រកបដោយភាពស្និទ្ធស្នាល យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។


សុខាភិបាល
ចំណាប់អារម្មណ៍របស់មន្ត្រីនគរបាល មកទទួលបានសេវាសម្រាលកូន ប្រើប័ណ្ណ ប.ស.ស. ដោយមានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី
ចំណាប់អារម្មណ៍របស់មន្ត្រីនគរបាល មកទទួលបានសេវាសម្រាលកូន ប្រើប័ណ្ណ ប.ស.ស. ដោយមានយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។


សុខាភិបាល
អាជ្ញាធរខេត្តមណ្ឌលគិរីបន្តយុទ្ឋនាការដាក់អាប៊ែតជុំទី២ តាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីការពារជំងឺគ្រុនឈាម
ខណៈរដូវវស្សាកំពុងមានភ្លៀងធ្លាក់ជោគជាំ បង្កើតឲ្យមានជម្រកមូសខ្លាស្ទើរគ្រប់ទីកន្លែង ដែលមូសប្រភេទនេះជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមយ៉ាងលឿនរហ័ស ដើម្បីចំចាត់ជម្រកវាអាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលពីមន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំយុទ្ឋនាការដាក់អាប៊ែតជុំទី២ តាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីការពារជំងឺគ្រុនឈាម ក្រោមអធិបតីភាពឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ឋ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។ ពិធីនេះបានប្រារព្ឋឡើងនៅសាលាសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។


សុខាភិបាល
ឯកឧត្តម គង់ គឹមនី ដឹកនាំមន្ត្រីរាជការ កងកម្លាំង និងយុវជន ចុះបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ
ខេត្តមណ្ឌលគិរី៖ ដើម្បីត្រៀមបម្រុងឈាមទុកជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ និងបន្ទាន់នោះ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរូប ចុះចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ។


សុខាភិបាល
លោក សាន់ ដារិទ្ធ តំណាង ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង ៥០០នាក់ នៅស្រុកកែវសីមា
នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម សុទ្ធ សឿន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែព្រះ ព្រមទាំងតំណាងអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាត្រពាំងទូក ស្ថិតក្នុងភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណជាង ៥០០នាក់ បានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ។

