
ប្រជាពលរដ្ឋសម្តែងក្តីសប្បាយរីករាយ ខណៈឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យ និងជំរុញការស្ថាបនាផ្លូវបេតុងអាមេ ១ ៥០០ម៉ែត្រ ក្នុងក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពស្ថាបនាផ្លូវបេតុងអាមេថ្មីមួយខ្សែដែលមានប្រវែង ១ ៥០០ ម៉ែត្រ។ ផ្លូវមួយខ្សែនេះ លាតសន្ធឹងចាប់ពីចំណុចកែងផ្លូវបំបែកវិមានឯករាជ្យ ស្ថិតក្នុងភូមិដោះក្រមុំ ឆ្ពោះទៅកាន់ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។










