ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

កសិកម្ម
កសិករអាចផលិតបន្លែស្រស់ៗសម្រាប់គ្រួសារ និងបង្កើតឱកាសថ្មីៗបង្កើនប្រាក់ចំណូលដល់គ្រួរសារ
ការខិតខំប្រឹងប្រែង ការអនុវត្តបច្ចេកទេសកសិកម្ម និងការគាំទ្រពីគម្រោង LASED III បានក្លាយជាកម្លាំងជម្រុញឱ្យកសិករអាចផលិតបន្លែស្រស់ៗសម្រាប់គ្រួសារ និងបង្កើតឱកាសថ្មីៗបង្កើនប្រាក់ចំណូលដល់គ្រួរសារ !
នៅក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកស្រី ធឿន សាវី ជាកសិករម្នាក់ដែលបានចាប់យកឱកាសក្នុងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនផលិតកម្មកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសារ។


កសិកម្ម
អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យ និងឈ្វេងយល់ពីសក្តានុពលកសិដ្ឋានចម្រុះ «កសិដ្ឋាន៤០០» នៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញ និងលើកទឹកចិត្តដល់ការកែច្នៃផលិតកម្មកសិកម្មក្នុងស្រុក នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យ និងឈ្វេងយល់ផ្ទាល់ពីដំណើរការប្រកបរបរចិញ្ចឹមសត្វ និងដាំដុះដំណាំនៅ «កសិដ្ឋាន៤០០» ដែលមានទីតាំងស្ថិតនៅភូមិអូររណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


កសិកម្ម
សហគមន៍ជនជាតិដើមភាគតិច ១៤៩ គ្រួសារ នៅឃុំប៊ូស្រា ទទួលបានសម្ភារកសិកម្ម និងកូនឈើហូបផ្លែពីគម្រោង LASED III
ក្រុមការងារគម្រោងឡាសិត ៣ (LASED III) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មខេត្ត និងអ្នកសម្របសម្រួលអភិវឌ្ឍសហគមន៍កសិកម្ម (ADF) បានចុះចែកសម្ភារសួនបន្លែគ្រួសារ និងកូនឈើហូបផ្លែ ជូនដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ១៤៩ គ្រួសារ នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។


កសិកម្ម
លោកបណ្ឌិត សុង ឃាង ជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់កម្មសិក្សាបច្ចេកទេសកសិកម្មជូនសិស្សានុសិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និង លោក កឹម ចាន់ណារ៉ា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់ការងារកម្មសិក្សាជូនដល់សិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី។
កម្មវីធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន និងអនុប្រធានការិយាល័យ មន្ត្រីបច្ចេកទេស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។


កសិកម្ម
មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ចែកពូជដំឡូងបារាំងជូនកសិករនៅក្រុងសែនមនោរម្យ ដើម្បីជំរុញការដាំដុះ និងបង្កើនប្រាក់ចំណូល
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជដំឡូងបារាំងជូនដល់បងប្អូនកសិករមកពីក្រុងសែនមនោរម្យ ដើម្បីយកទៅធ្វើការដាំដុះក្នុងរដូវកាលថ្មីនេះ ក្រោមអធិបតីភាព លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។
នៅក្នុងឱកាសនោះ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍លើកទឹកចិត្ត និងគូសបញ្ជាក់អំពីសារសំខាន់នៃដំណាំដំឡូងបារាំង ដែលជាដំណាំមានសក្ដានុពលខ្ពស់ និងទីផ្សារល្អ ស្របតាមអាកាសធាតុត្រជាក់សមស្របនៃខេត្តមណ្ឌលគិរី។ លោក បានបន្តថា ការផ្តល់ពូជដំឡូងបារាំងនាពេលនេះ គឺក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ និងលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ ព្រមទាំងបង្កើនបរិមាណផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។


កសិកម្ម
មន្ទីរកសិកម្មខេត្តមណ្ឌលគិរី បន្តជំរុញការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ក្រោម «គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា» នៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផល ការប្រមូលផលស្រូវ ការធ្វើបង្ហាញបច្ចេកទេសកសិកម្មវៃឆ្លាត ធន់នឹងការប្រែប្រួលអាកាសធាតុ និងការងារដាំដុះបន្លែរបស់ប្រជាកសិករ ស្ថិតនៅក្នុងឃុំរយ៉ និងឃុំអបួនលើ ស្រុកកោះញែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។


កសិកម្ម
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងចែកសម្ភារប្រមូលផលជូនកសិករ ៥០០នាក់ នៅស្រុកពេជ្រាដា
នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ហ៉ឺ តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងការចែកសម្ភារប្រមូលផលកាហ្វេ» ជូនដល់បងប្អូនប្រជាកសិករចំនួន ៥០០នាក់ មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានស្រុកពេជ្រាដា តំណាងក្រុមហ៊ុន ខូហ្វី ព្រមទាំងបងប្អូនប្រជាកសិករជាច្រើនរូប។


កសិកម្ម
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា រៀបចំវេទិកាសាធារណៈថ្នាក់ជាតិ និងចែកកូនដូងក្រអូបជូនប្រជាពលរដ្ឋនៅភូមិឆ្នែង
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ព្រមទាំងដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


កសិកម្ម
ឯកឧត្តម គង់ គឹមនី ជំរុញដល់បងប្អូនកសិករយកចិត្តទុកដាក់ដាំដុះដំណាំហូបផ្លែ ជាពិសេសបន្លែបង្ការជុំវិញផ្ទះ
ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ និងជួយដល់សុខមាលភាពក្នុងក្រុមគ្រួសារ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ត្រូវចិញ្ចឹមសត្វ ដាំបន្លែបង្ការនានា ដែលអាចទ្រទ្រង់ការទទួលទានក្នុងគ្រួសារ ទោះមិនទាន់អាចលក់ចេញទៅទីផ្សារ ឬផ្គត់ផ្គង់ទៅថៅកែធំៗលក់បន្ត .


កសិកម្ម
បន្លែធម្មជាតិខេត្តមណ្ឌលគិរី នារដូវកាលបៃតង🌿🌱
បន្លែធម្មជាតិ ពីចម្ការប្រពៃណីជនជាតិដើមពូនង នឹងបន្លែព្រៃ លក់ក្នុងផ្សារជនជាតិដើមភាគតិច ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គឺជាមន្តស្នេហ៍មួយដ៏ទាក់ទាញខ្លាំងសម្រាប់អ្នកទេសចរ និងអ្នកក្នុងតំបន់ ព្រោះបន្លែទាំងនោះមានភាពស្រស់ គ្មានសារធាតុគីមី និងមានរសជាតិប្លែកពីបន្លែទីផ្សារទូទៅ។
Copyright of this image is retained by the owner of this image
© Tong Len All rights Reserved


កសិកម្ម
កូនត្រីពូជចម្រុះចំនួន ២៨ ០០០កូន ត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរី លែងចូលទំនប់អូរតេធិបតី ដើម្បីរក្សាទុកនូវត្រីមេពូជសម្រាប់ពងកូន និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
ខេត្តមណ្ឌលគិរី ៖ អាងស្តុកទឹកទំនប់អូរតេធិបតី ជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ធ្វើកសិកម្ម រក្សាទុកនូវត្រីមេពូជសម្រាប់ពងកូន ដែលផ្តល់ជាស្បៀងអាហារ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលនេសាទ និងកសិកម្ម និងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញក្នុងពិធីលែងកូនត្រី ចូលទំនប់អូរតេធិបតី។


កសិកម្ម
កសិករសម្រុកពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី
វិស័យកសិកម្មនៅក្នុងខេត្តមណ្ឌលគិរី កំពុងបង្ហាញពីវឌ្ឍនភាព និងសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ខណៈដែលប្រជាកសិករនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ កំពុងមមាញឹកក្នុងការថែទាំ និងពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដែលកំពុងមានការគាំទ្រខ្ពស់លើគុណភាព និងរសជាតិកាហ្វេតំបន់ខ្ពង់រាប។


កសិកម្ម
ឯកឧត្ដម រដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្ម នៅក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម និងសហការី មន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះពិនិត្យការដាំដុះដំណាំ កសិករចំនួន ២គ្រួសារ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងដំណើរនេះក្រុមការងារបានចុះជួបកសិករដើម្បីពិនិត្យផ្ទៃដីដាំដុះម្រេច កៅស៊ូ ធុរេន កាហ្វេនៅនៅភូមិពូលូងសង្កាត់រមនា ក្រុងសែនមនោរម្យ និងចុះពិនិត្យកន្លែងដាំបន្លែដូចជា ត្រសក់ ននោង ម្ទេស និងក្រូចផាសិន នៅភូមិចំការតែ នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យផងដែរ៕

