ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការរើសសំរាម អបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក
មណ្ឌលគិរី៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី៣០ ក្រោមប្រធានបទ «រួមគ្នារើសសំរាម ដើម្បីសាលារៀនស្អាត និងបរិស្ថានបៃតង» ក្នុងគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន និងបណ្តុះស្មារតីស្រឡាញ់ធម្មជាតិដល់ស្រទាប់យុវជន។
ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានលោក មាស ចន្នី អភិបាលរងនៃគណៈអភិបាលក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ព្រមទាំងសិស្ស-និស្សិតយ៉ាងច្រើនកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើក «កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី» ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។


សិល្បៈនិងវប្បធម៌
មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី រៀបចំពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃ អាចារ្យ និងគណៈកម្មការវត្តទូទាំងខេត្ត
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានសហការជាមួយសាលាគណខេត្តទាំងពីរគណៈ រៀបចំពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃតាមឋានានុក្រម អាចារ្យ និងគណៈកម្មការវត្តទូទាំងខេត្តមណ្ឌលគិរី។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ព្រះមេគណខេត្តទាំងពីរគណៈ។
ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នរដ្ឋ និងព្រះសង្ឃ ព្រមទាំងថ្នាក់ដឹកនាំវត្តអារាម ដើម្បីពង្រឹងការគ្រប់គ្រង ថែរក្សាប្រពៃណី ព្រះពុទ្ធសាសនា និងសីលធម៌សង្គមក្នុងខេត្តមណ្ឌលគិរី ឱ្យកាន់តែមានរបៀបរៀបរយ និងរីកចម្រើនតទៅមុខបន្ថែមទៀត៕


កសិកម្ម
លោកបណ្ឌិត សុង ឃាង ជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់កម្មសិក្សាបច្ចេកទេសកសិកម្មជូនសិស្សានុសិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី និង លោក កឹម ចាន់ណារ៉ា នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រគល់លិខិតបញ្ជាក់ការងារកម្មសិក្សាជូនដល់សិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី។
កម្មវីធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ លោក-លោកស្រីប្រធាន និងអនុប្រធានការិយាល័យ មន្ត្រីបច្ចេកទេស លោកគ្រូ អ្នកគ្រូ ព្រមទាំងប្អូនៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។


សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៉ីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានស្រុកពេជ្រាដា បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧» ដែលបានប្រព្រឹត្តទៅនៅសាលាឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
អង្គវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីដា, លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា, លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុកពេជ្រា លោក-លោកស្រីអភិបាលរងស្រុក, កងកម្លាំងប្រដាប់អាវុធ, ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ, មេឃុំ មេភូមិ មន្ត្រីជំនាញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


សកម្មភាពអាជ្ញាធរ
ក្រុមការងាររាជរដ្ឋាភិបាល ចុះបើកវេទិកាសាធារណៈថ្នាក់ជាតិ នៅស្រុកកែវសីមា ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានប្រសិទ្ធភាពនៅថ្នាក់មូលដ្ឋាន នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ វេទិកាសាធារណៈថ្នាក់ជាតិមួយត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសហគមន៍ ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា និង ឯកឧត្តម សួន សុខឃឹម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា។ អង្គវេទិកានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សាន់ ដារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត, លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។


កសិកម្ម
មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ចែកពូជដំឡូងបារាំងជូនកសិករនៅក្រុងសែនមនោរម្យ ដើម្បីជំរុញការដាំដុះ និងបង្កើនប្រាក់ចំណូល
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានរៀបចំពិធីចែកពូជដំឡូងបារាំងជូនដល់បងប្អូនកសិករមកពីក្រុងសែនមនោរម្យ ដើម្បីយកទៅធ្វើការដាំដុះក្នុងរដូវកាលថ្មីនេះ ក្រោមអធិបតីភាព លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។
នៅក្នុងឱកាសនោះ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានមានប្រសាសន៍លើកទឹកចិត្ត និងគូសបញ្ជាក់អំពីសារសំខាន់នៃដំណាំដំឡូងបារាំង ដែលជាដំណាំមានសក្ដានុពលខ្ពស់ និងទីផ្សារល្អ ស្របតាមអាកាសធាតុត្រជាក់សមស្របនៃខេត្តមណ្ឌលគិរី។ លោក បានបន្តថា ការផ្តល់ពូជដំឡូងបារាំងនាពេលនេះ គឺក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ និងលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ ព្រមទាំងបង្កើនបរិមាណផលិតកម្មកសិកម្មក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពីបរទេស។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដោះស្រាយករណីដីធ្លី តំបន់វិនិយោគក្រុមហ៊ុន នៅស្រុកពេជ្រាដា និងស្រុកអូររាំង
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ជាក់ ម៉េងហ៊ាង និងលោក ចាន់ រតនា អភិបាលរងខេត្តតំណាងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក សុង គីមហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងចុះដោះស្រាយករណីជម្លោះដីធ្លី ដោយមានការចូលរួមពីមន្ត្រីជំនាញ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកទាំងពីរ តំណាងក្រុមហ៊ុន និង តំណាងប្រជាពលរដ្ឋ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាស្រុកពេជ្រាដា ។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារខេត្តមួយដឹកនាំដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តនិងជាប្រធានក្រុម ដើម្បីចុះពិនិត្យ សិក្សា និងអន្តរាគមន៍ទប់ស្កាត់ ការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋ ដែលធ្វើសកម្មភាពរំលោភបំពានយកដីក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ឦសាន អេកូហ្សូន ឯ.ក និងក្រុមហ៊ុន CM Construction Co.,Ltd ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រុមការងារខាងលើ នឹងធ្វើការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងតំណាងប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ស្របតាមនីតិវិធីផ្លូវច្បាប់ ៕


កសិកម្ម
មន្ទីរកសិកម្មខេត្តមណ្ឌលគិរី បន្តជំរុញការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ក្រោម «គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា» នៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផល ការប្រមូលផលស្រូវ ការធ្វើបង្ហាញបច្ចេកទេសកសិកម្មវៃឆ្លាត ធន់នឹងការប្រែប្រួលអាកាសធាតុ និងការងារដាំដុះបន្លែរបស់ប្រជាកសិករ ស្ថិតនៅក្នុងឃុំរយ៉ និងឃុំអបួនលើ ស្រុកកោះញែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី អញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់សុខដុម
មណ្ឌលគិរី៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ដែលស្ថិតនៅក្នុងសាលាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ការអញ្ជើញធ្វើជីវមាត្រនាពេលនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាណឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងធានាបាននូវសិទ្ធិបោះឆ្នោតស្របតាមនីតិវិធីដែលបានកំណត់៕


សុខាភិបាល
ក្រុមឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ ចុះអន្តរាគមន៍ជួយសម្រាលកូនជូនស្ត្រីម្នាក់បានជោគជ័យ នៅតំបន់ដាច់ស្រយាលចម្ងាយ ៥០គីឡូម៉ែត្រ
ខេត្តមណ្ឌលគិរី៖ ក្រុមគ្រូពេទ្យ និងឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ បានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីទទួលខុសត្រូវ និងសកម្មភាពមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ក្នុងការចុះអន្តរាគមន៍បន្ទាន់ ជួយសម្រាលកូនជូនស្ត្រីម្នាក់ដែលមិនអាចមកកាន់មណ្ឌលសុខភាពទាន់ពេលវេលា រហូតទទួលបានជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយ និងទារក។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកពេជ្រាដា ទទួលបានចង្ក្រានសន្សំសំចៃថាមពលជិត ២ពាន់ចង្ក្រាន ដើម្បីចែកជូនប្រជាពលរដ្ឋនៅឃុំទាំង៤
ខេត្តមណ្ឌលគិរី៖ ចង្ក្រានសន្សំសំចៃថាមពលសរុបចំនួន ១,៧៩៥ ចង្ក្រាន ត្រូវបានប្រគល់ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកពេជ្រាដា និងរដ្ឋបាលស្រុកពេជ្រាដា ដើម្បីយកទៅបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំង៤ នៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតី និងប្រគល់ដោយ លោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី។


សុខាភិបាល
មណ្ឌលសុខភាពស្រែអំពូម ជាបង្គោលចរទ្រទ្រង់សុខភាព និងជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅស្រុកពេជ្រាដា
បទយកការណ៍៖ មណ្ឌលសុខភាពស្រែអំពូម ជាបង្គោលចរទ្រទ្រង់សុខភាព និងជាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច នៅស្រុកពេជ្រាដា ។
ផលិតដោយ៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

