
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការរើសសំរាម អបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក
មណ្ឌលគិរី៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី៣០ ក្រោមប្រធានបទ «រួមគ្នារើសសំរាម ដើម្បីសាលារៀនស្អាត និងបរិស្ថានបៃតង» ក្នុងគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន និងបណ្តុះស្មារតីស្រឡាញ់ធម្មជាតិដល់ស្រទាប់យុវជន។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានលោក មាស ចន្នី អភិបាលរងនៃគណៈអភិបាលក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ព្រមទាំងសិស្ស-និស្សិតយ៉ាងច្រើនកុះករ។










