ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារក្មេងប្រុសម្នាក់ មានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ទទួលបានឃីតមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ថែមទាំងបាននាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ផ្តល់ជូនគ្រួសារ ក្មេងប្រុសម្នាក់ ឈ្មោះ ចន្ថា តុលា អាយុ ១៧ឆ្នាំ ដែលមានពិការភាពពីកំណើត និងមានជីវភាពខ្វះខាត ស្ថិតនៅភូមិចំការតែ សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
ឯកឧត្តម គង់ គឹមនី បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ដោយគ្មានការរេីសអេីងអ្វីឡេីយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
នាឱកាសនោះ ឯកឧត្តម គង់ គឹមនី និងក្រុមការងារ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ រទេះពិកា ១គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារក្មេងប្រុស និងសូមជូនពរឆាប់ជាសះស្បើយផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរី ដាំកូនឈើចំនួន ១ម៉ឺនដើម តាមដងផ្លូវជាតិ នាឱកាសបុណ្យ រុក្ខទិវា ៩ កក្កដា ដើម្បីឱ្យមានភាពស្រស់បំព្រង និងមានសោភណ្ឌ័ភាពបរិស្ថាន
ខេត្តមណ្ឌលគិរី ៖ ដើម្បីបំផុសឲ្យយើងទាំងអស់គ្នា ចូលរួមដាំដើមឈើឡើងវិញនៅគ្រប់ទីកន្លែង សម្រាប់អនាគត់កូនចៅជំនាន់ក្រោយ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី ខណ្ឌ រដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយរដ្ឋបាលសាលាខេត្ត និងអាជ្ញាធរក្រុងសែនមនោរម្យ ប្រារព្វពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី រួមទាំងមានការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី ដឹកនាំទទួលស្វាគមន៍ក្រុមការងារ CYBERLOCOS និង MBUZISELLER ក្នុងបេសកកម្មផ្សព្វផ្សាយទេសចរណ៍ខ្មែរ ទៅកាន់ពិភពលោក
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ក្រុមការងារ CYBERLOCOS និង MBUZISELLER ដែលបានធ្វើដំណើរមកដល់ទឹកដីខេត្តមណ្ឌលគិរី ដើម្បីបំពេញបេសកកម្មផលិតមាតិកា និងផ្សព្វផ្សាយពីសក្តានុពលសម្រស់តំបន់ទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោក។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរី ដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធទឹកស្អាត និងថាមពលសូឡា នៅមន្ទីរពេទ្យបង្អែកខេត្ត
ដើម្បីសុខមាលភាពសាធារណៈ ជាពិសេសអ្នកទៅទទួលសេវានានាក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អាចប្រើប្រាស់ទឹកស្អាតសុវត្ថិភាពដោយឥតគិតថ្លៃ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ជាក់ ម៉េងហ៊ាង អភិបាលរង បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីប្រគល់-ទទួល និងដាក់ឱ្យដំណើរការជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ ក្រោមគម្រោងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងទឹកសម្រាប់ទទួលទាន» នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្នុងភូមិចំប៉ក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា របស់រដ្ឋបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែកក្កដា របស់រដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក អភិបាល នៃគណៈអភិបាលក្រុង/ស្រុកទាំង៥ ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧
នៅថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរក្រុងសែនមនោរម្យ ចុះស្វែងយល់ពីស្ថានភាពនៃការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករនៅផ្សាររាត្រី
មណ្ឌលគិរី ៖ រសៀលថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ហៀក សុផាន អភិបាល នៃគណៈអភិបាលក្រុងសែនមនោរម្យ លោក ម៉ែន ផល្លីន នាយករដ្ឋបាលខេត្តស្តីទី រួមទាំងលោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពនៃការប្រកបអាជីវកម្មរបស់បងប្អូនអាជីវករនៅផ្សាររាត្រី និងស្តាប់នូវមតិយោបល់ សំណើ សំណូមពរ និងក្តីកង្វល់នានារបស់បងប្អូនអាជីវករ


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរស្រុកកោះញែក ចុះផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ផលប៉ះពាល់ពីគ្រឿងញៀន ក្រមបរិស្ថាន ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនកោះញែក
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ និងអង្គការជីវិត និងធម្មជាតិ បានចុះផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ ផលប៉ះពាល់ពីគ្រឿងញៀន ក្រមបរិស្ថាន ដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែនកោះញែក សរុបចំនួន ៧៣៣នាក់ ស្រី ៥០៧នាក់។
«បើកបរមានការប្រុងប្រយ័ត្ន គ្មានគ្រឿងញៀនក្នុងខ្លួន បរិស្ថានស្អាត នាំមកនូវអនាគតភ្លឺស្វាង!»


សកម្មភាពថ្នាក់ដឹកនាំ
ទើបសម្រាលចំនួន ៤គ្រួសារ ដែលមានជីវភាពខ្វះខាត ទទួលបានឃីតមនុស្សធម៏ពីកាកបាទក្រហមកម្ពុជាខេត្ត
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានចាត់លោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំក្រុមមន្ត្រីប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខស្រ្តីទើបសម្រាលចំនួន ៤គ្រួសារ ដែលមានជីវភាពខ្វះខាត ប្រឈមនឹងភាពងាយរងគ្រោះ នៅមណ្ឌលសុខភាពអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
មណ្ឌលគិរី ៖ នៅរសៀលថ្ងៃចន្ទ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ថាន់ ឡេង ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានដឹកនាំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយលទ្ធផលរយៈពេល៦ខែ ឆ្នាំ២០២៦ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជូនដល់មន្រ្ដីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ
នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឌឹម នី អភិបាលខេត្តស្តីទី រួមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាខា ប.ស.ស. ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំចុះត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន នៅតាមបណ្តាឃុំ សង្កាត់ និងក្រុង ស្រុក នៃរដ្ឋបាលខេត្តមណ្ឌលគិរី
កិច្ចប្រជុំស្តីពីការចុះត្រួតពិនិត្យ និងគាំទ្រកិច្ចការអត្រានុកូលដ្ឋាន នៅតាមបណ្តាឃុំ សង្កាត់ ក្រុង ស្រុក ក្នុងគោលបំណងពិនិត្យមើលអំពីលទ្ធផលនៃការអនុវត្តការងារកន្លងមក និងដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត ព្រមទាំងសហការដោះស្រាយនូវបញ្ហាប្រឈមនានា ដែលកើតឡើងនៅតាមរដ្ឋបាលនីមួយៗ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល
ការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

