
អាជ្ញាធរខេត្តមណ្ឌលគិរី ដាក់ឱ្យប្រើប្រាស់ផ្លូវការនូវប្រព័ន្ធទឹកស្អាត និងថាមពលសូឡា នៅមន្ទីរពេទ្យបង្អែកខេត្ត
ដើម្បីសុខមាលភាពសាធារណៈ ជាពិសេសអ្នកទៅទទួលសេវានានាក្នុងមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អាចប្រើប្រាស់ទឹកស្អាតសុវត្ថិភាពដោយឥតគិតថ្លៃ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ លោក ជាក់ ម៉េងហ៊ាង អភិបាលរង បានអញ្ជើញជាអធិបតីភាពក្នុង «កម្មវិធីប្រគល់-ទទួល និងដាក់ឱ្យដំណើរការជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធ ក្រោមគម្រោងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងទឹកសម្រាប់ទទួលទាន» នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ក្នុងភូមិចំប៉ក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។









