ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីនៃរដ្ឋបាលក្រុង ស្រុកចំនួន ៥ខេត្ត បានចូលរួមវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ «គណនេយ្យសាធារណៈ» នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងភាពត្រឹមត្រូវក្នុងការគ្រប់គ្រង និងអនុវត្តការងារហិរញ្ញវត្ថុសាធារណៈនៅតាមអង្គភាពស្ថាប័ន នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី គណនេយ្យសាធារណៈ ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង ស្រុក នៃខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ KN&N រីសត ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសារ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោកស្រី អភិបាលរងខេត្ត លោក ស្នងការដ្ឋាននគរបាលខេត្ត លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមបរិយាកាសអាកាសធាតុត្រជាក់ មេឃស្រទុំ និងមានភ្លៀងរលឹមស្រិចៗ។


សកម្មភាពថ្នាក់ដឹកនាំ
សិស្សនិទ្ទេស A ឆ្នាំ២០២៥ នៅខេត្តមណ្ឌលគិរី ដែលខ្វះខាតជីវភាពខ្លាំង ត្រូវបានសម្តេចតេជោ ហ៊ុន សែន ទទួលទំនុកបម្រុង ឱ្យបន្តការសិក្សានៅមហាវិទ្យាល័យ
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរខេត្តមណ្ឌលគិរី បានចុះទៅជួបសួរសុខទុក្ខសិស្សនិទ្ទេស A សម័យប្រឡងឆ្នាំ២០២៥ ដល់លំនៅឋាន ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ក្រោយទទួលបានដំណឹងពីការខ្វះខាតជីវភាពខ្លាំង ដែលតម្រូវឱ្យរូបនាងត្រូវខកខានការសិក្សាបន្តទៅមហាវិទ្យាល័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពប្រធាន អនុប្រធាន និងប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
កូនកាហ្វេចំនួនប្រាំមួយពាន់ដើម ត្រូវបានផ្តល់ជូនដល់កសិករនៅស្រុកពេជ្រាដា
ដើម្បីជំរុញដល់បងប្អូនប្រជាកសិកររស់នៅមូលដ្ឋាន ឱ្យផ្តោតលើការដាំដុះដំណាំកសិឧស្សាហកម្មកាហ្វេ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី រួមនឹងអាជ្ញាធរខេត្ត សហការជាមួយក្រុមហ៊ុន ខូហ្វី បានរៀបចំពិធីចែកកូនកាហ្វេដល់កសិករចំនួន១០០គ្រួសារ ក្រោមការសម្របសម្រួលដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តមណ្ឌលគិរី និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការខេត្ត
នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស ប្រធាន និងសមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តមណ្ឌលគិរី ព្រមទាំងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការ ស.ស.យ.ក. ខេត្តមណ្ឌលគិរី។ ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ខៀវ ប៊ុនលីន ដឹកនាំក្រុមការងារ ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្នុងឃុំរយ៉ ស្រុកកោះញែក
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ខៀវ ប៊ុនលីន បានដឹកនាំក្រុមការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំរយ៉ ។
ក្នុងការចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា ក៏មានការចូលរួមពីសំណាក់តំណាងមន្ទីរ /អង្គភាពពាក់ព័ន្ធ លោកស្រី ជិន គិមយឿន ប្រធាន គ.ក.ន.ក ស្រុកកោះញែក លោក បុិល ឌិត ប្រធាន គ.ក.ន.ក ឃុំរយ៉ ព្រមទាំង សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ មេភូមិ និងក្រុមការងារ គ.ក.ន.ក ឃុំជាច្រើនរូប ពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថ ក្នុងការហ្វឹកហាត់ជំនាញ យុទ្ធវិធី
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថ ក្នុងការហ្វឹកហាត់ជំនាញ យុទ្ធវិធី ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកនាយកសាលាខេត្ត លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយ នាយរងនិងពលអាវុធហត្ថជាច្រើនរូប នៅក្រុងសែនមនោរម្យ ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ដើម្បីរំលឹកគុណូបការៈ និងវីរភាពដ៏ឧត្តុង្គឧត្តម
ខេត្តមណ្ឌលគិរី ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត រួមទាំងសមាជិក សមាជិកា គណៈកម្មាធិការសមាគម និង អ៊ុ ពូ មីង បង ប្អូន ជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត តំណាងស្ថាប័នសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ លោក ព្រមទាំងលោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនេះ បានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយលោក ទឹម មុនីរតន៍ ប្រធានមន្ទីរថ្មី ត្រូវទទួលភារកិច្ចជំនួសលោក លឹម ចាន់សុភី ដែលត្រូវចូលនិវត្តន៍៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ថង សាវុន និងលោកជំទាវ រួមទាំងស.ស.យ.កខេត្តមណ្ឌលគិរី ប្រគេនទៀនចំណាំព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី
មណ្ឌលគិរី ៖ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាការប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ នាព្រឹកថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជកម្ពុជាទទួលបន្ទុកការងារចុះជួយខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងលោកជំទាវ រួមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ប្រគេនទៀនព្រះវស្សា និងបច្ច័យដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា តាមវត្តអារាមចំនួន ៤១វត្ត នៅទូទាំងខេត្ត
មណ្ឌលគិរី ៖ ដើម្បីចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាការប្រតិបត្តិតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បានអញ្ជើញក្នុងពិធីប្រគេនទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស តាមវត្តអារាមចំនួន ៤១វត្ត នៅទូទាំងខេត្ត ពិធីនេះស្ថិតនៅវត្តសែនមនោរម្យ ក្រុងសែនមនោរម្យ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃ របស់លោក ឈួន យេ ដែលត្រូវជាឪពុកយោធិន ដែលកំពុងបម្រើការងារ នៅអង្គភាពកងពលលេខ៣
មណ្ឌលគិរី ៖ នារសៀលថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមបុណ្យគម្រប់ខួប ៧ថ្ងៃរបស់ លោក ឈួន យេ ដែលត្រូវជាឪពុកយោធិន ឈ្មោះ វ៉ាន់ ភត្ត្រា ដែលកំពុងបម្រើការងារ នៅអង្គភាពកងពលលេខ៣ ស្ថិតនៅក្នុងភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

