
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត តំណាងស្ថាប័នសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ លោក ព្រមទាំងលោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនេះ បានប្រារព្ធឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ដោយលោក ទឹម មុនីរតន៍ ប្រធានមន្ទីរថ្មី ត្រូវទទួលភារកិច្ចជំនួសលោក លឹម ចាន់សុភី ដែលត្រូវចូលនិវត្តន៍៕










