ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ឈួន វិន បាននាំយកថវិកា៤០លានរៀល របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារយុទ្ធជនក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឈួន វិន បាននាំយកថវិកា៤០លានរៀល របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារយុទ្ធជនក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ
ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និង ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកថវិកាចំនួន ៤០ លានរៀល រួមជាមួយសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារនៃលោកពលទោ សុខ ព្រី កងទ័ពជួរមុខដែលបានពលីជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ​
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្រុងសែនមនោរម្យ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្រុងសែនមនោរម្យ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យការសាងសង់ផ្លូវ ចាប់ពីកែងស្ថានីយប្រេងឥន្ធនៈ CE ឆ្ពោះទៅសង្កាត់សុខដុម និងបន្តចុះត្រួតពិនិត្យការរៀបចំសួនច្បារ ក្នុងបរិវេណសាលាខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើគុណភាពសំណង់ ការរៀបចំប្រព័ន្ធលូរំដោះទឹក ផ្លូវថ្មើរជើង ដើម្បីធានាឱ្យការសាងសង់មានគុណភាពរឹងមាំ ស្របតាមស្តង់ដារ និងអាចប្រើប្រាស់បានយូរអង្វែង ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត