
ឯកឧត្តម ឈួន វិន បាននាំយកថវិកា៤០លានរៀល របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារយុទ្ធជនក្នុងសង្កាត់មនោរម្យ ក្រុងសែនមនោរម្យ
ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និង ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកថវិកាចំនួន ៤០ លានរៀល រួមជាមួយសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារនៃលោកពលទោ សុខ ព្រី កងទ័ពជួរមុខដែលបានពលីជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។









