ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពអាជ្ញាធរ
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ដាញចែកចាយទឹកស្អាតរបស់សហគមន៍រយ៉
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក បានចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ដាញចែកចាយទឹកស្អាតសហគមន៍រយ៉ ស្ថិតក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការជីវិតនិងធម្មជាតិកម្ពុជា (NatureLife)។
គោលបំណង ក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


សកម្មភាពអាជ្ញាធរ
អង្គការសង្គមស៊ីវិលនៅភូមិភាគឦសានប្រទេស ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថលនិងជំរុញការអភិវឌ្ឍមូលដ្ឋានក្នុងយុគសម័យឌីជីថល
វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តមណ្ឌលគិរី បានសហការរៀបចំវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ វ.ស.ស. តំណាងឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ វេទិកាសន្ទនានាព្រឹកនេះ មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរជំនាញ និងតំណាងអង្គការសង្គមស៊ីវិល រួមទាំងសហគមន៍ជនជាតិភាគតិចក្នុងខេត្តមណ្ឌលគិរីជាច្រើននាក់។


សកម្មភាពអាជ្ញាធរ
តំណាងម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ប្រមាណជាង១០០នាក់ ទទួលបានការផ្សព្វផ្សាយស្តីពី "គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម"
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ផាន កុសលវិចិត្រ ប្រធានសាខា ប.ស.ស. ខេត្តមណ្ឌលគិរី បានបើកពិធីផ្សព្វផ្សាយស្តីពី "គោលការណ៍ បទប្បញ្ញត្តិ ច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម" ជូនដល់តំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមសរុបប្រមាណជាង ១០០នាក់។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាក្រុងសែនមនោរម្យ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅសង្កាត់ទាំង៤ ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ
(ខេត្តមណ្ឌលគិរី) ៖ ក្រុមប្រឹក្សាក្រុងសែនមនោរម្យ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅសង្កាត់ទាំង៤ ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ វេទិកានេះធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ចាយ ថៃ ប្រធានក្រុមប្រឹក្សាក្រុងសែនមនោរម្យ និងលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ រួមទាំងអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូប នៅតាមសាលាសង្កាត់នីមួយៗ ក្នុងក្រុងសែនមនោរម្យ។


សកម្មភាពអាជ្ញាធរ
មន្រ្តីនៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានផ្តល់កិច្ចសម្ភាសន៍ ដល់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ស្តីពីការងារវិស័យព័ត៌មាន និងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោក ស្រ៊ុន អ៉ីឡែន ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរព័ត៌មានខេត្ត តំណាងឱ្យលោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានផ្តល់កិច្ចសម្ភាសន៍ ដល់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា ស្តីពីការងារវិស័យព័ត៌មាន ជាពិសេស ការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលដឹកនាំសម្របសម្រួលដោយ លោក កែវ សុខា ការីនិពន្ធនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងសហការី ដែលប្រព្រឹត្តទៅនៅមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី៕


សកម្មភាពអាជ្ញាធរ
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅ ការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក អៀម ប៊ុនលី ប្រធានការិយាយល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។


សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ ត្រូវបានរៀបចំឡើងនៅ ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ
មណ្ឌលគិរី៖ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អាន តុងអ៉ីន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានស្រុកពេជ្រាដា បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧»។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះពិនិត្យអគារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តមណ្ឌលគិរី

