
ពិធីសែនព្រេនដីសាងសង់បង្គោលកង្ហាខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី) ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួម ក្នុងពិធីសែនព្រេនដីសាងសង់បង្គោលកង្ហាខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី) ដោយមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ព្រមទាំងលោកអភិបាលរងក្រុង អាជ្ញាធរភូមិ-សង្កាត់ តំណាងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ។









