ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សុខាភិបាល
អាជ្ញាធរខេត្តមណ្ឌលគិរីបន្តយុទ្ឋនាការដាក់អាប៊ែតជុំទី២ តាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីការពារជំងឺគ្រុនឈាម
ខណៈរដូវវស្សាកំពុងមានភ្លៀងធ្លាក់ជោគជាំ បង្កើតឲ្យមានជម្រកមូសខ្លាស្ទើរគ្រប់ទីកន្លែង ដែលមូសប្រភេទនេះជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមយ៉ាងលឿនរហ័ស ដើម្បីចំចាត់ជម្រកវាអាជ្ញាធរខេត្តមណ្ឌលគិរី ក្រោមការសម្របសម្រួលពីមន្ទីរសុខាភិបាលខេត្ត នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានរៀបចំយុទ្ឋនាការដាក់អាប៊ែតជុំទី២ តាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីការពារជំងឺគ្រុនឈាម ក្រោមអធិបតីភាពឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ឋ យុវជនកាកបាទក្រហម និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។ ពិធីនេះបានប្រារព្ឋឡើងនៅសាលាសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។


សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅមូលដ្ឋានស្រុកអូររាំង ខេត្តមណ្ឌលគិរី
វេទិកានេះរៀបចំឡេីងក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ លេីកឡេីងនូវ កង្វល់ សំណេីសំណូមពរ បញ្ហាប្រឈមនានា ដេីម្បីរកដំណោះស្រាយ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការតាមដាន ត្រួតពិនិត្យការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមជាតិ ស្វែងយល់ពីការលំបាក បញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាសិក្សា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងរាយការណ៍ជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានឲ្យបានសមស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។


កសិកម្ម
ឯកឧត្តម គង់ គឹមនី ជំរុញដល់បងប្អូនកសិករយកចិត្តទុកដាក់ដាំដុះដំណាំហូបផ្លែ ជាពិសេសបន្លែបង្ការជុំវិញផ្ទះ
ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ និងជួយដល់សុខមាលភាពក្នុងក្រុមគ្រួសារ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋ ត្រូវចិញ្ចឹមសត្វ ដាំបន្លែបង្ការនានា ដែលអាចទ្រទ្រង់ការទទួលទានក្នុងគ្រួសារ ទោះមិនទាន់អាចលក់ចេញទៅទីផ្សារ ឬផ្គត់ផ្គង់ទៅថៅកែធំៗលក់បន្ត .


សេចក្តីជូនដំណឹង
ដំណឹងល្អ ! អភិបាលខេត្តមណ្ឌលគិរី ប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលប្រឡងបាននិទ្ទេស A
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានប្រកាសផ្តល់កម្លាំងចិត្តដល់បេក្ខជនក្នុងខេត្តមណ្ឌលគិរីទាំងអស់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួន ដែលបានសិក្សារយៈពេល ១២ឆ្នាំកន្លងមកនេះ ដើម្បីប្រឡងជាប់ហើយ ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដែលនេះគឺជាការតបស្នងសងគុណដល់ឪពុកម្តាយ ក៏ដូចជាចូលរួមអភិវឌ្ឍជាតិមាតុភូមិ។


សកម្មភាពអាជ្ញាធរ
បេក្ខជន ២នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ជួបបញ្ហាសុខភាព នៅចុងម៉ោង សីលធម៌ ពលរដ្ឋ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២នេះ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នៅចុងម៉ោង សីលធម៌ ពលរដ្ឋ បេក្ខជន ២នាក់ ផ្នែកវិទ្យាសាស្ត្រសង្គម ១នាក់ ឈ្មោះ ស្រ៊ន់ ស្រីការ បន្ទប់លេខ២៤ លេតុ ៥៨២ មានអាការៈថប់ដង្ហើម និង២-ឈ្មោះ ចាន់ លីការ បន្ទប់លេខ៤ លេខតុ ៨៨ អស់កម្លាំង ក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្រោយមកគាត់ទាំងពីរ បានចូលទៅបន្ទប់ប្រឡងវិញ រហូតដល់ចប់ម៉ោង នេះបើតាមការបញ្ជាក់របស់លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
ដំណើរការប្រឡងបាក់ឌុប នាព្រឹកថ្ងៃទី២នេះ នៅមណ្ឌលវិទ្យាល័យហ៊ុន សែន មណ្ឌលគិរី ប្រព្រឹត្តទៅដោយរលូន
មណ្ឌលគិរី ៖ ដំណើរការសំណេរប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នាព្រឹកថ្ងៃទី២នេះ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយគួរឱ្យកត់សម្គាល់ឡើយ នេះបើតាមការបញ្ជាក់របស់លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។


សុខាភិបាល
ឯកឧត្តម គង់ គឹមនី ដឹកនាំមន្ត្រីរាជការ កងកម្លាំង និងយុវជន ចុះបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ
ខេត្តមណ្ឌលគិរី៖ ដើម្បីត្រៀមបម្រុងឈាមទុកជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ និងបន្ទាន់នោះ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត បានអញ្ជើញដឹកនាំមន្ត្រីរាជការតាមមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងកងរាជអាវុធហត្ថខេត្ត ព្រមទាំងក្រុមយុវជនស្ម័គ្រចិត្តជាច្រើនរូប ចុះចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ។


សេចក្តីជូនដំណឹង
ក្រសួងព័ត៌មាន បើកដំណើរការចុះឈ្មោះអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានបំណងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
ក្រសួងព័ត៌មាន បើកដំណើរការចុះឈ្មោះអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានបំណងផ្សព្វផ្សាយអំពីដំណើរការ និងលទ្ធផលនៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ពិភាក្សាត្រង់ទៅត្រង់មកជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨» និង លើកស្ទួយសហគ្រាសធុនតូច និងមធ្យម
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចជំនួបពិភាក្សាជាមួយធុរជនក្នុងខេត្តមណ្ឌលគិរី ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» និង ផ្សព្វផ្សាយអំពីវិសាលភាពនៃកម្មវិធីពិសេស ។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម» ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារពេជ្រដា ខេត្តមណ្ឌលគិរី។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីបំភ្លឺព័ត៌មាន របស់មណ្ឌលសុខភាពអូររាំង ជូនសារធារណៈជន អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានា សូមជូនជ្រាបដូចខាងក្រោម ៖
សេចក្តីបំភ្លឺព័ត៌មាន របស់មណ្ឌលសុខភាពអូររាំង ជូនសារធារណៈជន អ្នកសារព័ត៌មាន និងបណ្តាញសង្គមនានា សូមជូនជ្រាបដូចខាងក្រោម ៖


សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីនៃរដ្ឋបាលក្រុង ស្រុកចំនួន ៥ខេត្ត បានចូលរួមវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ «គណនេយ្យសាធារណៈ» នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងភាពត្រឹមត្រូវក្នុងការគ្រប់គ្រង និងអនុវត្តការងារហិរញ្ញវត្ថុសាធារណៈនៅតាមអង្គភាពស្ថាប័ន នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី គណនេយ្យសាធារណៈ ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង ស្រុក នៃខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តត្បូងឃ្មុំ នៅសាលប្រជុំ KN&N រីសត ខេត្តមណ្ឌលគិរី រយៈពេល ៣ថ្ងៃ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសារ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោកស្រី អភិបាលរងខេត្ត លោក ស្នងការដ្ឋាននគរបាលខេត្ត លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្រ្តីអនុរក្សជាច្រើនរូប អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមបរិយាកាសអាកាសធាតុត្រជាក់ មេឃស្រទុំ និងមានភ្លៀងរលឹមស្រិចៗ។

