ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្ត លើខ្លឹមសារកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០២៤-២០២៥
វៀតណាម ៖ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្ត លើខ្លឹមសារកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០២៤-២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០២៦ -២០៣០ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី(កម្ពុជា) និងគណៈកម្មធិការប្រជាជនខេត្តដាក់ឡាក់ (វៀតណាម ) ដឹកនាំដោយ ឯកឧត្ដម ឌូ ហ៊ូហ៊ុយ សមាជិកបម្រុងមជ្ឈឹមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ ។


សកម្មភាពថ្នាក់ដឹកនាំ
វៀតណាម : នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្ត លើខ្លឹមសារកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាព
នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃលទ្ធផល នៃការអនុវត្ត លើខ្លឹមសារកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០២៤-២០២៥ និងចុះហត្ថលេខាលើកំណត់ហេតុព្រមព្រៀងសហប្រតិបត្តិការដំណាក់កាលឆ្នាំ២០២៦ -២០៣០ ។


កសិកម្ម
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា រៀបចំវេទិកាសាធារណៈថ្នាក់ជាតិ និងចែកកូនដូងក្រអូបជូនប្រជាពលរដ្ឋនៅភូមិឆ្នែង
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកែវសីមា បានរៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ព្រមទាំងដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលេីកទី២៥ ឆ្នាំទី៣ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវខៀវ ប៊ុនលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តមណ្ឌលគិរី លោកស្រី កែវសាវឿន អភិបាលរងខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី២៥ ឆ្នាំទី៣ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តមណ្ឌលគិរី .។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅស្រុកកែវសីមា
នាព្រឹកថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ថ្ងៃនេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ ទន សុគន្ធា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះជួយឃុំស្រែខ្ទុម ស្រុកកែវសីមា ។


បរិស្ថាន
មន្រ្តីឧទ្យានរុក្ស និងភ្នាក់ងារល្បាតនៃស្នាក់ការណាំរ៉ាម បានធ្វើការល្បាត ដើម្បីឣង្កេតតាមដាន បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ មន្រ្តីឧទ្យានរុក្ស និងភ្នាក់ងារល្បាតនៃស្នាក់ការណាំរ៉ាម បានសហការជាមួយស្នាក់ការឣូតេ ស្នាក់ការដីខ្មៅ ចំនួន០៧ រូប បានធ្វើការល្បាត ដើម្បីឣង្កេតតាមដាន បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។
ក្រុមការងារបានធ្វើការដោះឣន្ទាក់សរុបបានចំនួន១០០ ខ្សែ ក្នុងនោះ«ឣន្ទាក់ខ្សែគោចំនួន ៥០ ខ្សែ» និង«ឣន្ទាក់ខ្សែលួសចំនួន៥០ ខ្សែ» ស្ថិតក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។


សេចក្តីជូនដំណឹង
ក្រសួងព័ត៌មាន ដាក់ចេញវិធានការបន្ទាន់សម្រាប់ប្រតិបត្តិករវិទ្យុ និងទូរទស្សន៍ ដើម្បីបង្ការ ទប់ស្កាត់ និងបង្កើនភាពធន់នៃឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ
ក្រសួងព័ត៌មាន ដាក់ចេញវិធានការបន្ទាន់សម្រាប់ប្រតិបត្តិករវិទ្យុ និងទូរទស្សន៍ ដើម្បីបង្ការ ទប់ស្កាត់ និងបង្កើនភាពធន់នៃឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ
#មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២-២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦-២០៣០ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី និងគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង
នារសៀលថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២-២០២៥ និងលើកទិសដៅអនុវត្តបន្ត ដំណាក់កាលឆ្នាំ២០២៦-២០៣០ រវាងរដ្ឋបាលខេត្តមណ្ឌលគិរី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំរបស់ ឯកឧត្តម ហោ វ៉ាងមើល ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡឹមដុង។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ទទួលបានសម្ភារៈបច្ចេកទេសបម្រើឱ្យការផ្សព្វផ្សាយ ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន
នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានទទួលសម្ភារៈបច្ចេកទេសបម្រើឱ្យការផ្សព្វផ្សាយ ពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត ឱ្យកាន់តែទាន់ហេតុការណ៍ និងមានគុណភាពខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូខេត្តមណ្ឌលគិរីអញ្ជើញចូលរួមពិធីបុណ្យទុរេនដាក់ឡាក់ នៅ ប្រទេសវៀតណាម
ខេត្តដាក់ឡាក់៖ កាលពីពេលថ្មីកន្លងទៅនេះ លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានដឹកនាំគណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងកម្មវិធីបើក ពិធីបុណ្យទុរេនដាក់ឡាក់ និងកម្មវិធីទស្សនកិច្ចសិក្សា ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធម នៅក្នុងសង្កាត់បួនម៉ាធួត ខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
េត្តមណ្ឌលគិរី ៖ ដើម្បីជំរុញដល់អាណាព្យាបាល ជាពិសេសអ្នកម្តាយក្នុងការអប់រំកូនៗ ចៀសឆ្ងាយពីគ្រឿងញៀន ក្រសួងកិច្ចការនារី បានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំវេទិកាផ្សព្វផ្សាយនៅសហគមន៍ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ក្នុងការទប់ស្តាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក្រោមអធិបតីភាពលោកជំទាវ គង់ សំអូន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរកិច្ចការនារីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ឋ លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើនរូប។
ពិធីខាងលើបានប្រារព្ឋឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ៕


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ «ខួបលើកទី២៧ ទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ពិធីនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តមណ្ឌលគិរីចុះសួរសុទុក្ខម្តាយរបស់កងទ័ពម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺ
ក្រោយទទួលព័ត៌មានអំពីក្រុមគ្រួសារសាច់ញាតិកងទ័ព ដែលត្រូវជាម្តាយកំពុងមានជំងឺ លោក ចាន់ រតនា អភិបាលរង នៃគណៈអភិបាលខេត្ត រួមមានអាជ្ញាធរស្រុកពេជ្រាដា និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកពេជ្រាដា បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិការបស់ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងថវិកាសប្បុរសជន និងអាជ្ញាធរភូមិ ឃុំ ចូលរួមឧបត្ថម្ភជាថវិកាមួយចំនួន ព្រមទាំងសម្ភារៈ គ្រឿងឧបភោគ និងបរិភោគ រួមមាន អង្ករ ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ អំបិល ប្រេងឆា និងទឹកសុទ្ធ សរុបជាថវិកាជាង ១លានរៀល។

