ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

បរិស្ថាន
ដំរីព្រៃ ២ក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីធ្លាក់ចូលស្រះទឹកជ្រៅនៅស្រុកអូររាំង
សត្វដំរីព្រៃចំនួន ២ក្បាល (ក្នុងនោះមានដំរីញី ១ក្បាល) ដែលបានធ្លាក់ចូលទៅក្នុងស្រះទឹកជ្រៅមួយកន្លែង និងមិនអាចឡើងមកលើវិញបាន ត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់ និងបានត្រឡប់ចូលទៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។


កសិកម្ម
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងចែកសម្ភារប្រមូលផលជូនកសិករ ៥០០នាក់ នៅស្រុកពេជ្រាដា
នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ហ៉ឺ តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងការចែកសម្ភារប្រមូលផលកាហ្វេ» ជូនដល់បងប្អូនប្រជាកសិករចំនួន ៥០០នាក់ មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានស្រុកពេជ្រាដា តំណាងក្រុមហ៊ុន ខូហ្វី ព្រមទាំងបងប្អូនប្រជាកសិករជាច្រើនរូប។


អប់រំ និងកីឡា
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neigh bours
ថវិកាបដិភាគចំនួន ៨០០ដុល្លារអាមេរិក ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក មន្ត្រីរាជការ និងសប្បុរសជននានា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកទៅប្រគល់ជូនដល់ សាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
ខេត្តមណ្ឌលគិរី៖ ថវិកាបដិភាគចំនួន ៨០០ដុល្លារអាមេរិក ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក មន្ត្រីរាជការ និងសប្បុរសជននានា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកទៅប្រគល់ជូនដល់ សាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម/លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំបដិសណ្ឋារកិច្ច រដ្ឋបាលខេត្តមណ្ឌលគិរី។
ក្នុងពិធីជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕


ការអភិវឌ្ឍ
រដ្ឋបាលខេត្តមណ្ឌលគិរី បន្តលេចចេញសមិទ្ធផលថ្មី «ផ្លូវថ្មើរជើង» លើកកម្ពស់សោភ័ណភាពក្រុងសែនមនោរម្យ និងសម្រួលដល់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ
ខេត្តមណ្ឌលគិរី៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ត្រូវបាននិងកំពុងលេចរូបរាងឡើងយ៉ាងស្រស់ស្អាតនៅចំកណ្តាលបេះដូងនៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នោះគឺគម្រោងរៀបចំ «ផ្លូវថ្មើរជើង» ស្របតាមបណ្តោយផ្លូវភ្លោះ ចាប់ពីរង្វង់មូលគោព្រៃ ឆ្ពោះទៅកាន់រង្វង់មូលដំរី។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីលោក កែវ វង្សសែ អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលលោកអគ្គកុងស៊ុលត្រូវបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម គង់ គឹមនី បានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកអគ្គកុងស៊ុល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការទូតក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានលទ្ធផលល្អប្រសើរ និងបញ្ចប់បេសកកម្មដោយជោគជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងខេត្តមណ្ឌលគិរី ជូនពរ ឯកឧត្តម ចាន់ យឿន ឱ្យបានឆាប់ជាសះស្បើយពីជំងឺ
ភ្នំពេញ : នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសួរសុខទុក្ខ ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគិរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ជូនចំពោះ ឯកឧត្តមអ្នកតំណាងរាស្ត្រ។
ជាមួយគ្នានេះដែរ លោក សាន់ ដារិទ្ធិ ក៏បានសម្តែងនូវក្តីសោកស្តាយ និងជូនពរឱ្យ ឯកឧត្តម ចាន់ យឿន បានឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីបន្តបេសកកម្មក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋបន្តទៀត។


សុខាភិបាល
មណ្ឌលសុខភាពកោះញែក ជាទីបង្អែកសុខភាពដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ
បទយកការណ៍៖ មណ្ឌលសុខភាពកោះញែក ជាទីបង្អែកសុខភាពដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី ទទួលជួបសម្ដែងការគួរសមជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃពុធ ៩កើត ខែអស្សុជ ឆ្នាំមមី ឆស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម/លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំបដិសណ្ឋារកិច្ច រដ្ឋបាលខេត្តមណ្ឌលគិរី។
ក្នុងពិធីជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងប្រតិភូអមដំណើរជាច្រើនរូបផងដែរ។
ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងអាជ្ញាធរខេត្តមណ្ឌលគិរី និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕


ការអភិវឌ្ឍ
ប្រជាពលរដ្ឋសម្តែងក្តីសប្បាយរីករាយ ខណៈឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យ និងជំរុញការស្ថាបនាផ្លូវបេតុងអាមេ ១ ៥០០ម៉ែត្រ ក្នុងក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពស្ថាបនាផ្លូវបេតុងអាមេថ្មីមួយខ្សែដែលមានប្រវែង ១ ៥០០ ម៉ែត្រ។ ផ្លូវមួយខ្សែនេះ លាតសន្ធឹងចាប់ពីចំណុចកែងផ្លូវបំបែកវិមានឯករាជ្យ ស្ថិតក្នុងភូមិដោះក្រមុំ ឆ្ពោះទៅកាន់ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។


សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុត សឿន អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្រែព្រះ បានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ» ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំស្រែព្រះ ស្រុកកែវសីមា។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យ និងជំរុញក្រុមហ៊ុនសាងសង់ផ្លូវឱ្យយកចិត្តទុកដាក់លើគុណភាព និងសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានដឹកនាំប្រតិភូអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់នូវសកម្មភាពស្ថាបនាផ្លូវបេតុងអាមេថ្មីមួយខ្សែ ដែលមានប្រវែង ១ ៥០០ ម៉ែត្រ ភ្ជាប់ចាប់ពីចំណុចកែងផ្លូវបំបែកវិមានឯករាជ្យ ស្ថិតក្នុងភូមិដោះក្រមុំ ឆ្ពោះទៅកាន់ភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។

