ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សាយ ម៉េងគីម ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មណ្ឌលគិរី
មណ្ឌលគិរី ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំសមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានគណៈកម្មាធិកាសាខា សមាជិក សមាជិកា គណៈកម្មាធិកាសាខា និងមន្រ្តីប្រតិបត្តិសាខាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តមណ្ឌលគិរី បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងបេឡាមរណសង្គ្រោះ សម្រាប់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
មណ្ឌលគិរី ៖ មន្ត្រីពាក់ព័ន្ឋក្នុងវិស័យសង្គមកិច្ចជាច្រើនរូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ។


សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារងាយរងគ្រោះបំផុតចំនួន ៦គ្រួសារ និងវត្តអារាមចំនួន ២ ទទួលបានអំណោយមនុស្សធម៌ពី ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ និងលោកជំទាវ
មណ្ឌលគិរី ៖ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងសហការី និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកែវសីមា បានចុះសួរសុខទុក្ខ ថែមទាំង នាំយកអំណោយមនុស្សធម៌ និងថវិការបស់ ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងលោកជំទាវ ហ៊ី ផល្គុន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជូនស្រ្តីសម្រាលកូន ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ និងវត្តអារាមចំនួន២ ស្ថិតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា។


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញទទួល ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្តល់នៅក្នុងខេត្ត
នៅព្រឹកថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមពិធីប្រគល់ និងបានទទួល ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្តល់នៅខេត្តមណ្ឌលគិរី ទុកជាមង្គលវត្ថុ សម្រាប់ប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ នៅរាជធានីភ្នំពេញ ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបើកការងារសវនកម្ម នៅរដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់ ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឌឹម នី អភិបាលរង នៃគណៈអភិបាលខេត្ត លោក រ៉ាំង សិរីរតន: ប្រធាននាយកដ្ឋានសវនកម្មទី២ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបើកការងារសវនកម្ម នៅរដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការចូលរួមពីសំណាក់ លោក លោកនាយក នាយករងទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលខេត្ត ប្រធាន អនុប្រធានការិយាល័យ ចំណុះទីចាត់ការ អង្គភាព នៃរដ្ឋបាលខេត្ត និងអភិបាលរងក្រុង ស្រុក កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមិត្តភាព សាលាខេត្តមណ្ឌលគិរី៕


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមិថុនា និងឆមាសទី១ របស់រដ្ឋបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមិថុនា និងឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក មេបញ្ជាការ មេញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត អភិបាល ក្រុង/ស្រុកទាំង៥ ព្រមទាំងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូល ដើម្បីរៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ន សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មួង ប៉ាង អភិបាលរងខេត្តមណ្ឌលគិរី អញ្ជើញក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសំខាន់ៗ សម្រាប់ការរៀបចំផែនការសកម្មភាព ក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដោយមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំមន្ទីរផែនការខេត្តមណ្ឌលគិរី ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប នៅសាលប្រជុំសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណបក្សរយៈពេល ៦ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណបក្សរយៈពេល ៦ខែ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ។
ក្នុងកិច្ចប្រជុំនេះ ក៏ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សចុះមូលដ្ឋានខេត្ត លោក លោកស្រី សមាជិក សមាជិកាគណបក្សខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សខេត្តមណ្ឌលគិរី ៕


សកម្មភាពថ្នាក់ដឹកនាំ
ឃុំ-សង្កាត់ចំនួន១៩ នៅទូទាំងខេត្តមណ្ឌលគិរី ទទួលបានជ័យលាភីលេខ១ ភូមិ-ឃុំមានសុវត្ថិភាព
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ជ័យលាភីជូនដល់ឃុំ-សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ចំនួន១៩ ក្នុងចំណោមឃុំ-សង្កាត់ចំនួន១៩ នៅទូទាំងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
មន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីរាជការជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមការងារយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តមណ្ឌលគិរី ចុះផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដល់ប្រជាពលរដ្ឋ និងអាជីវករ នៅស្រុកពេជ្រាដា
មណ្ឌលគិរី ៖ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រចាំខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលស្រុកពេជ្រាដា បានរៀបចំពិធីជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ដើម្បីផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមវត្តមានលោក សុខហេង សូម៉ាលី អនុប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធវិស័យសិប្បកម្ម លក់ដុំលក់រាយ និងជុសជួល តំណាងដ៍ខ្ពង់ខ្ពស់ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាពអង្គការ សមាគម និងវិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហពន័្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងលោក អ៊ាន ស៊ាងអន អភិបាលរងនៃគណអភិបាល ស្រុកពេជ្រាដា រួមទាំង មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកងកម្លាំងទាំងបី មន្ត្រីរាជការនៃរដ្ឋបាលស្រុក និងបងប្អូនអាជីវករជាច្រើននាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកពេជ្រាដា។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំលើសំណើសុំឯកសារពាក់ព័ន្ធសម្រាប់ធាតុចូលកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាមសម្រាប់រៀបចំសេចក្ដីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ច កម្ពុជា-វៀតណាម ឆ្នាំ២០៣០
(ខេត្តមណ្ឌលគិរី) ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ"កិច្ចប្រជុំលើសំណើសុំឯកសារពាក់ព័ន្ធសម្រាប់ធាតុចូលកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាមសម្រាប់រៀបចំសេចក្ដីព្រាងផែនការមេតភ្ជាប់សេដ្ឋកិច្ច កម្ពុជា-វៀតណាម ឆ្នាំ២០៣០" ក្រោមវត្តមាន លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី រួមទាំងមានការចូលរួមពី លោក មេបញ្ជាការរងកងកម្លាំង ទាំងបី លោក លោកស្រី តំណាងនាយក-នាយិកា ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត លោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក ប្រធានទីស្នាក់ការច្រកទ្វេភាគីទាំងបី និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ គ រដ្ឋបាលសាលាខេត្ត ។

