ព័ត៌មានក្នុងខេត្ត

អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
មណ្ឌលគិរី ៖ នារសៀលថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអនុញ្ញាតិឱ្យគណៈប្រតិភូខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម លឿង ង្វៀនមិញជៀត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្សខេត្តដាក់ឡាក់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលប្រព្រឹត្តទៅនៅសាលប្រជុំបដិសណ្ឋារកិច្ច សាលាខេត្តមណ្ឌលគិរី ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អតីតសិស្សនិទ្ទេស A ម្នាក់ នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលមានជំងឺ ទទួលបានអំណោយពីរដ្ឋបាលខេត្តមណ្ឌលគិរី និងអ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ
សកម្មភាពថ្នាក់ដឹកនាំ
អតីតសិស្សនិទ្ទេស A ម្នាក់ នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលមានជំងឺ ទទួលបានអំណោយពីរដ្ឋបាលខេត្តមណ្ឌលគិរី និងអ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ
ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះប្អូនប្រុស កំពុងជួបប្រទះបញ្ហាសុខភាព នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី និងលោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ និងថវិកាមួយចំនួន ផ្តល់ជូនប្អូនប្រុស ងិន អ៉ីយាន អតីតសិស្សនិទ្ទេស A នៃវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ដែលកំពុងមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីជួយសម្រាលការលំបាករបស់ក្រុមគ្រួសារ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមរំលែកមរណទុក្ខ និងនាំយកបច្ច័យ ១លានរៀល ផ្តល់ជូនគ្រួសារសព លោកស្រី លឹម គឹមឡែម
សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមរំលែកមរណទុក្ខ និងនាំយកបច្ច័យ ១លានរៀល ផ្តល់ជូនគ្រួសារសព លោកស្រី លឹម គឹមឡែម
មណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក ងិន សុវិមាន អភិបាលខេត្តស្តីទី ព្រមទាំងឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងមន្រ្តីរាជការ​ នៃរដ្ឋបាលខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងគោរពវិញ្ញាណក្ខន្ធសព លោកស្រី លឹម គឹមឡែម អតីតប្រធានការិយាល័យប្រជាពលរដ្ឋខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០នឹង០០នាទីព្រឹក ដោយរោគាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ នៅគេហដ្ឋានរបស់សព ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ក្នុងការអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកស្រី លឹម គឹមឡែម ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ងិន សុវិមាន អភិបាលខេត្តស្តីទី បានប្រគល់នូវសាររំលែកមរណទុក្ខ និងបច្ច័យបុណ្យចំនួន ១លានរៀល ព្រមទាំងសម្ភារៈគ្រឿងឧបភោគ បរិភោគមួយចំនួន ដោយឡែក បច្ច័យមួយចំនួនទៀត របស់ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក៏បានចូលរួមក្នុងពិធីបុណ្យផងដែរ ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពីឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ឯកឧត្តមអនុប្រធានក្រុមការងារ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពផងដែរ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ខេត្តមណ្ឌលគិរី ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦
ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរទាំងប្រាំក្រុងស្រុក វិស័យឯកជន លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតិឱ្យក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោក ឧត្តមសេនីយ៍ត្រី ទាវ ចាន់តារា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអនុញ្ញាតិឱ្យក្រុមការងារសមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា ដឹកនាំដោយលោក ហ៊ុំ ប៊ុនថន ប្រធានយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រចាំខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ លោក សុខហេង សុម៉ាលី ជាអនុប្រធានដឹកនាំក្រុមការងារ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាអនុប្រធានសមាគមសហព័ន្ធ អាជីវករ សេដ្ឋកិច្ចកម្ពុជារាជធានី/ខេត្ត លោក មួន ស៊ីឡុង អនុប្រធាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរងខេត្ត លោក នាយករដ្ឋបាលខេត្ត នៅសាលបដិសណ្ឋារកិច្ច សាលប្រជុំសាលាខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
លោក ប៉េង សម្បត្តិថារ័ត្ន ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងក្រុងសែនមនោរម្យ
សកម្មភាពថ្នាក់ដឹកនាំ
លោក ប៉េង សម្បត្តិថារ័ត្ន ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់លោក ប៉េង សម្បត្តិថារ័ត្ន អភិបាលរងក្រុងសែនមនោរម្យ ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំងទាំងបី អាជីវករ និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅនៅសាលាក្រុងសែនមនោរម្យ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
លោក សី ទូច ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅតាមបណ្តាក្រុមហ៊ុននានា ជាពិសេស លើសកម្មភាព Scams Online នៅក្នុងភូមិសាស្រ្តស្រុកកោះញែក
សកម្មភាពថ្នាក់ដឹកនាំ
លោក សី ទូច ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅតាមបណ្តាក្រុមហ៊ុននានា ជាពិសេស លើសកម្មភាព Scams Online នៅក្នុងភូមិសាស្រ្តស្រុកកោះញែក
មណ្ឌលគិរី ៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការណែនាំពីឯកឧត្ដម គង់ គឹមនី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៦ និងទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក សី ទូច បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកកោះញែក ចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅតាមបណ្តាក្រុមហ៊ុននានា ក្នុងភូមិសាស្រ្តនៃស្រុកកោះញែក ។ ក្នុងប្រតិបត្តិការនេះ គណៈបញ្ជាការឯកភាពស្រុកកោះញែក បានចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុន ឃុនយ័ន្ត ជាក្រុមហ៊ុនរុករករ៉ែមាស ដែលមានទីស្នាក់ការស្ថិតនៅឃុំស្រែហ៊ុយ ចម្ងាយប្រហែល40Km ពីទីរួមស្រុក បានរកឃើញជនបរទេសចំនួន ០៩នាក់ ស្រី ០១នាក់ (ជនជាតិចិនទាំងអស់) កំពុងបម្រើការងារ។ ជនជាតិចិនទាំងនោះមានជំនាញការងាររ៉ែ មានឯកសារដូចជា Passports និង Visa។ ក្នុងចំណោមជនជាតិចិនទាំង ០៩នាក់ មាន ០២នាក់ អត់ទាន់មានប័ណ្ណការងារនៅឡើយ។ ជនជាតិចិនទាំងនោះស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស FPCS ទាំងអស់។ គណៈបញ្ជាការឯកភាពស្រុក បានណែនាំឱ្យទៅបំពេញបែបបទធ្វើប័ណ្ណការងារឱ្យបានត្រឹមត្រូវ។ ក្រុមការងាបានរៀបចំផែនការតាមដានដោយយកចិត្តទុកដាក់ ជាពិសេសទៅលើសកម្មភាព Scams Online។ គណៈបញ្ជាការឯកភាពស្រុកកោះញែកបានអនុវត្តកិច្ចការងារសន្តិសុខក្នុងដែនសមត្ថកិច្ចជាប្រចាំ ដោយយកចិត្តទុកដាក់ និងងមានការទទួលខុសត្រូវខ្ពស់។ ដោយឡែក នៅថ្ងៃចន្ទទី៨ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាឯកភាពស្រុក បានចុះពិនិត្យ និងធ្វើរដ្ឋបាលចំហ នៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចំនួន ២ក្រុមហ៊ុន៖ ទី១ -ក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ស្ថិតក្នុងឃុំសុខសាន្ត និង ទី2-ក្រុមហ៊ុន ណេងណា ស្ថិតក្នុងឃុំរយ៉ ដែលមានចម្ងាយប្រហែល៣៥Km ពីទីរួមស្រុក។ ក្រុមហ៊ុន លឹមរ៉ូយ៉ាល់មានជនបរទេស ០១នាក់ (ជនជាតិចិន ភេទប្រុស) កំពុងបម្រើការងារ ដោយឡែកក្រុមហ៊ុនណេងណាមិនមានជនបរទេសបម្រើកាងារទេ។ ជនជាតិចិនរូបនោះ ជាអ្នកគ្រប់គ្រងស្នាក់ការក្រុមហ៊ុនលឹមរ៉ូយ៉ាល់ មានឯកសារដូចជា Passports Visa និង ប័ណ្ណការងារ។ ជនជាតិចិនរូបនោះស្ថិតក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេស FPCS ។ ក្រុមការងាបានរៀបចំផែនការតាមដានដោយយកចិត្តទុកដាក់ ជាពិសេស ទៅលើសកម្មភាព Scams Online៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ នាយក-នាយករងទីចាត់ការ អភិបាលរងក្រុង-ស្រុក និងមន្ត្រីជំនាញជាច្រើននាក់ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលរាល់ធាតុចូល សំណើ សំណូមពរ និងការវាយតម្លៃលើវឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនានាដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសម្រេចបាននាពេលកន្លងមក សំដៅធ្វើឱ្យសេចក្តីព្រាងរបាយការណ៍នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ មានតម្លាភាព និងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង មុននឹងដាក់ឆ្លងសុំការពិនិត្យ និងសម្រេចចុងក្រោយពីថ្នាក់ដឹកនាំ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកបច្ច័យចូលរួមបុណ្យសព ឧបាសក សាញ់ ភឹម ត្រូវជាឪពុករបស់លោក វណ្ណ ភារី អនុប្រធានមន្ទីរព័ត៌មានខេត្ត
សកម្មភាពថ្នាក់ដឹកនាំ
លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកបច្ច័យចូលរួមបុណ្យសព ឧបាសក សាញ់ ភឹម ត្រូវជាឪពុករបស់លោក វណ្ណ ភារី អនុប្រធានមន្ទីរព័ត៌មានខេត្ត
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីក្រោមឱវាទ បាននាំយកបច្ច័យចូលរួមបុណ្យសព ឧបាសក សាញ់ ភឹម ត្រូវជាឪពុករបស់លោក វណ្ណ ភារី អនុប្រធានមន្ទីរព័ត៌មានខេត្ត ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៤: ៤៥នាទី រសៀល ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ក្នុងបរិយាកាសប្រកបដោយក្តីរំជួលចិត្ត និងសេចក្តីសោកសង្រេងនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយជាទីបំផុតជាមួយ លោក វណ្ណ ភារី ព្រមទាំង ក្រុមគ្រួសារ ចំពោះបាត់បង់ដ៏ធំធេង ដែលមិនអាចរកអ្វីមកប្រៀបផ្ទឹមបានទេ ។ យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏សែនក្រៀមក្រំនេះ និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធឧបាសក សាញ់ ភឹម សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ខេត្តមណ្ឌលគិរី បើកយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល
សកម្មភាពថ្នាក់ដឹកនាំ
ខេត្តមណ្ឌលគិរី បើកយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាក់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ(គ.ស.អ.ស.ក) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមឌីជីថល ដោយមានការចូលរួមពីសំណាក់ លោក នាយករងរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី អភិបាលរងក្រុង-ស្រុកទាំង៥ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោក លោកស្រីតំណាង អង្គការដៃគូរ តំណាង ក្រុមហ៊ុន សហគ្រាស ពាក់ព័ន្ធ មន្រ្តីជំនាញ ព្រមទាំងបងប្អូនអាជីវករជាច្រើននាក់ នៅសាលប្រជុំសាលាខេត្ត ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ និងផ្តល់ថវិកា ៤០លានរៀល ដល់គ្រួសារសព វីរកងទ័ពជួរមុខ ជួបគ្រោះថ្នាក់ចរាចរណ៍
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណទុក្ខ និងផ្តល់ថវិកា ៤០លានរៀល ដល់គ្រួសារសព វីរកងទ័ពជួរមុខ ជួបគ្រោះថ្នាក់ចរាចរណ៍
មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អ្នកឧកញ៉ា អ៉ឹង ស៉ីតាតវីរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងមន្រ្តីក្រោមឳវាទ និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាចំនួន ៤០លានរៀល រួមជាមួយសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព លោកពលទោ សុខ ព្រី កងទ័ពជួរមុខដែលបានពលីជីវិតក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី០៤ ខែមិថុនា។ ពិធីនេះប្រព្រឹត្តទៅនៅលំនៅដ្ឋាននៃសព ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានពាំនាំនូវសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវការសោកស្តាយជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ស្វាមី ឪពុក និងសាច់ញាតិជាទីស្រឡាញ់បំផុត និងជាការបាត់បង់ធនធានមនុស្សមួយរូបរបស់ប្រទេសជាតិ។ នាឱកាសនោះ ឯកឧត្តម ឈួន វិន ក៏បានផ្តល់ថវិកាបន្ថែមមួយចំនួន ដល់គ្រួសារនៃសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី សូមឧទ្ទិសបួងសួងវិញ្ញាណក្ខនសព ពលទោ សុខ ព្រី បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យតំណាងឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យតំណាងឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យតំណាងឯកឧត្តមវេជ្ជបណ្ឌិត សុខ ឡុង និងឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ពលទោ សុខ ព្រី ដែលបានជួបគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុ
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត