
ថ្នាក់ដឹកនាំក្រសួងអប់រំ និងអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងបញ្ចប់ឆ្នាំ និងប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុង ជិនណា អគ្គនាយកអប់រំ និងជាប្រធានគណៈកម្មការ និងលោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមកាត់ស្រោមវិញ្ញាសាប្រឡងជាផ្លូវការ ក្នុងការប្រឡងបញ្ចប់ឆ្នាំទី១ ទី២ និងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅមណ្ឌលវិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេសមណ្ឌលគិរី ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។







