
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលកំពុងរៀនបំប៉នត្រៀមប្រលងទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២៥-២០២៦
ដើម្បីជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ នៅក្នុងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលកំពុងរៀនបំប៉នត្រៀមប្រលងទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២៥-២០២៦ និងប្រគល់ថវិកាជូនលោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ស្ថិតនៅក្រុងសែនមនោរម្យ។







