ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពអាជ្ញាធរ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បន្តបើកដំណើរការផ្ដល់សេវាជូនពលរដ្ឋជាប្រចាំ លើការចុះបញ្ជីយានយន្ត បណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក)
បាត់ដំបង៖ យោងតាមរបាយការណ៍ស្តីពីសកម្មភាពអនុវត្តការងារប្រចាំថ្ងៃរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរបានខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងម្ចាស់យានយន្តលើផ្នែកសំខាន់ៗចំនួន ៣ រួមមាន ការងារចុះបញ្ជីយានយន្ត ការផ្តល់បណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម សុខ លូ នាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣,១០៨គ្រួសារនៅស្រុកមោងឫស្សី
បាត់ដំបង៖នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជាផ្ដល់ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣,១០៨គ្រួសារមកពីឃុំចំនួន៦នៅក្នុងស្រុកមោងឫស្សី ដើម្បីជួយសម្រួលដល់ការលំបាកផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។


សកម្មភាពថ្នាក់ដឹកនាំ
លោក សុវណ្ណ វិទិត្យា ដឹកនាំក្រុមការងារចុះសំណេះសំណាល និងប្រគល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋនៅសង្កាត់អូរម៉ាល់
បាត់ដំបង៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងប្រគល់បណ្ណសមធម៌ចំនួន ៩៤ បណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។


អប់រំ និងកីឡា
លោកស្រី មាស ភិរុណ នាំយកអំណោយសប្បុរសធម៌ជូនសិស្សសាលាបឋមសិក្សាជ្រៃកោង
លោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បាននាំយកសៀវភៅសរសេរ និងប៊ិក ដែលជាអំណោយរបស់សប្បុរសជនជនជាតិជប៉ុន ទៅចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាជ្រៃកោង ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


អប់រំ និងកីឡា
លោក យី សុងគី អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកប្រចាំភូមិភាគ
បាត់ដំបង៖ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកប្រចាំភូមិភាគខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ៧កើត ខែ កត្តិក ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីលានកីឡាប៊ូល និងប៉េតង់ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។


សន្ទនាមតិ
ការជម្រុញវិស័យទេសចរណ៍ ក្នុងខេត្តបាត់ដំបង
ការជម្រុញវិស័យទេសចរណ៍ ក្នុងខេត្តបាត់ដំបង


អប់រំ និងកីឡា
មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ គ្រឿងញៀន និងការជួញដូរមនុស្ស ដល់សិស្សសាលាបញ្ញាសាស្ត្រអន្តរជាតិខេត្តបាត់ដំបង
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ និងផ្សព្វផ្សាយច្បាប់ដល់សិស្សានុសិស្សនៅសាលាបញ្ញាសាស្ត្រអន្តរជាតិ ខេត្តបាត់ដំបង ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសនានា ព្រមទាំងរំលឹក និងដាស់តឿនស្មារតីយុវជនជំនាន់ក្រោយ ឱ្យចេះគោរពច្បាប់។


អប់រំ និងកីឡា
អភិបាលរងស្រុករតនមណ្ឌល អញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចសន្យាជួសជុលបន្ទប់បណ្ដុះបណ្ដាល និងមណ្ឌលប្រឹក្សាអាជីព
បាត់ដំបង៖ លោក នូវ ឫទ្ធី អភិបាលរងស្រុក និងជាតំណាងលោក សើ សាម៉េត អភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាសាក្សីក្នុងពិធីចុះកិច្ចសន្យាជួសជុលបន្ទប់បណ្ដុះបណ្ដាល និងមណ្ឌលប្រឹក្សាអាជីព ដែលទទួលការគាំទ្រពីអង្គការសម្រេចសុបិនកុមារ (Children's Dream Organization) នៅវិទ្យាល័យ ហ៊ុន សែន ត្រែង ស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល។


សន្ទនាមតិ
ការបង្ការ និងបង្រ្កាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនខេត្តបាត់ដំបង
ការបង្ការ និងបង្រ្កាបករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនខេត្តបាត់ដំបង


សន្តិសុខសង្គម
មន្ទីរការងារខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីសុវត្ថិភាពទេសន្តរប្រវេសន៍ ឱកាសការងារក្នុងស្រុក និងការបណ្តុះបណ្តាលជំនាញ ដល់ពលករទើបវិលត្រឡប់ពីថៃនៅស្រុកកំរៀង
ខេត្តបាត់ដំបង៖ ដើម្បីធានាបាននូវសុវត្ថិភាព កាត់បន្ថយហានិភ័យនៃការចំណាកស្រុកខុសច្បាប់ និងផ្តល់ជម្រើសជីវភាពថ្មីជូនប្រជាពលរដ្ឋ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង សហការជាមួយមណ្ឌលទទួលពលករកំរៀង បានចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី «សុវត្ថិភាពទេសន្តរប្រវេសន៍ ឱកាសការងារក្នុងស្រុក ការសិក្សាជំនាញវិជ្ជាជីវៈ និងការប្រកបមុខរបរខ្នាតតូច» ដល់ប្រជាពលរដ្ឋតាមសហគមន៍ ជាពិសេសបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ ការចុះផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងអភិវឌ្ឍន៍ជនបទ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់គ្រងកម្មវិធីដល់ក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យជនបទនៅខេត្តបាត់ដំបង
បាត់ដំបង៖ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធីសម្រាប់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត» ដែលប្រារព្ធធ្វើឡើងនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មូល ធន អភិបាលរងខេត្តបាត់ដំបង តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។


បទយកការណ៍
សិស្ស និងគ្រូបង្រៀនភាសាបារាំង វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង បង្ហាញនូវមោទនភាពជាតិ ខណៈពេលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
បទយកការណ៍ ៖ សិស្ស និងគ្រូបង្រៀនភាសាបារាំង វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង បង្ហាញនូវមោទនភាពជាតិ ខណៈពេលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា


សន្តិសុខសង្គម
ឯកឧត្តម សុខ លូ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជាចុះពិនិត្យអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងរួមជាមួយក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ ពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ (ភ្នំដី) ដែលស្ថិតនៅក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយបទឈប់បាញ់ចូលជាធរមាន។

