
អភិបាលរងស្រុករតនមណ្ឌល អញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចសន្យាជួសជុលបន្ទប់បណ្ដុះបណ្ដាល និងមណ្ឌលប្រឹក្សាអាជីព
បាត់ដំបង៖ លោក នូវ ឫទ្ធី អភិបាលរងស្រុក និងជាតំណាងលោក សើ សាម៉េត អភិបាល នៃគណៈអភិបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាសាក្សីក្នុងពិធីចុះកិច្ចសន្យាជួសជុលបន្ទប់បណ្ដុះបណ្ដាល និងមណ្ឌលប្រឹក្សាអាជីព ដែលទទួលការគាំទ្រពីអង្គការសម្រេចសុបិនកុមារ (Children's Dream Organization) នៅវិទ្យាល័យ ហ៊ុន សែន ត្រែង ស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល។











