
លោក សុវណ្ណ វិទិត្យា ដឹកនាំក្រុមការងារចុះសំណេះសំណាល និងប្រគល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋនៅសង្កាត់អូរម៉ាល់
បាត់ដំបង៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងប្រគល់បណ្ណសមធម៌ចំនួន ៩៤ បណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។











