
ពិធីបិទបវេសនកាល និងប្រគល់រង្វាន់ជូនសិស្សពូកែ ឆ្នាំសិក្សា ២០២៤-២០២៥
ពោធិ៍សាត់៖ ពិធីបិទបវេសនកាល និងប្រគល់រង្វាន់ជូនសិស្សជ័យលាភី សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅវិទ្យាល័យពោធិ៍សាត់ ក្រោមអធិបតីភាព លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ លោកអភិបាលក្រុង បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបណ្ដុះបណ្ដាលសិស្សានុសិស្ស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ លោកបានអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សជ័យលាភីទាំងអស់ ព្រមទាំងបានផ្តាំផ្ញើឱ្យសិស្សានុសិស្សបន្តខិតខំរៀនសូត្រ ស្រាវជ្រាវបន្ថែម និងត្រូវចៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ៕











