
កសិករអាចផលិតបន្លែស្រស់ៗសម្រាប់គ្រួសារ និងបង្កើតឱកាសថ្មីៗបង្កើនប្រាក់ចំណូលដល់គ្រួរសារ
ការខិតខំប្រឹងប្រែង ការអនុវត្តបច្ចេកទេសកសិកម្ម និងការគាំទ្រពីគម្រោង LASED III បានក្លាយជាកម្លាំងជម្រុញឱ្យកសិករអាចផលិតបន្លែស្រស់ៗសម្រាប់គ្រួសារ និងបង្កើតឱកាសថ្មីៗបង្កើនប្រាក់ចំណូលដល់គ្រួរសារ ! នៅក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកស្រី ធឿន សាវី ជាកសិករម្នាក់ដែលបានចាប់យកឱកាសក្នុងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនផលិតកម្មកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសារ។











