មន្ត្រីឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យអត្តសញ្ញាណសត្វព្រៃតាមរយៈប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិ

មន្ត្រីឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យអត្តសញ្ញាណសត្វព្រៃតាមរយៈប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិ

ដើម្បីពង្រឹងសមត្ថភាព និងជំនាញបច្ចេកទេសដល់មន្ត្រីជំនាញថ្នាក់មូលដ្ឋាន ក្នុងកិច្ចការអភិរក្សជីវៈចម្រុះ នាថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្ស បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពិនិត្យអត្តសញ្ញាណសត្វព្រៃតាមរយៈប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិ (Camera Trap)»។

ព័ត៌មានពាក់ព័ន្ធ

ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការដៃគូ ប្រារព្ធពិធីជំរុញចលនាដើម្បីភាពបៃតង ដាំកូនឈើ និងលើកម្ពស់ជីវភាពសហគមន៍ ក្នុងដែនជម្រកសត្វព្រៃកែវសីមា»
Environment
ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គការដៃគូ ប្រារព្ធពិធីជំរុញចលនាដើម្បីភាពបៃតង ដាំកូនឈើ និងលើកម្ពស់ជីវភាពសហគមន៍ ក្នុងដែនជម្រកសត្វព្រៃកែវសីមា»
ខេត្តមណ្ឌលគិរី ៖ ដើម្បីជំរុញលើកទឹកចិត្តប្រជាសហគមន៍ចូលរួមការពារព្រៃឈើឱ្យគង់វង្សយូរអង្វែង ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ឋពិធីជំរុញចលនាភាពបៃតងនិងការលើកកម្ពស់ជីវភាពសហគមន៍ ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ក្រោមធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ងិន សុវិមាន អភិបាលរងខេត្ត តំណាងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកសារព័ត៌មានជាច្រើនរូប ដែលប្រព្រឹត្តទៅស្ថិតនៅដែនជម្រកការពារសត្វព្រៃកែវសីមា ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
មន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី និងសហគមន៍ដោះអន្ទាក់បានជាង ៥០០ខ្សែ និងជួយសង្គ្រោះសត្វជ្រូកព្រៃជាប់អន្ទាក់ ៨ក្បាល ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់
Environment
មន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី និងសហគមន៍ដោះអន្ទាក់បានជាង ៥០០ខ្សែ និងជួយសង្គ្រោះសត្វជ្រូកព្រៃជាប់អន្ទាក់ ៨ក្បាល ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់
ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សស្នាក់ការកណ្ដាលរយ៉លើ សហការជាមួយអ្នកស្ម័គ្រចិត្តល្បាតសហគមន៍ បានចុះបេសកកម្មទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងផ្សព្វផ្សាយច្បាប់បរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់។ ជាលទ្ធផលក្នុងប្រតិបត្តិការល្បាតរយៈពេល ៤ថ្ងៃនេះ ក្រុមការងារដោះសា និងប្រមូលអន្ទាក់ខ្សែគោបានសរុប ៥៣៣ខ្សែ ព្រមទាំងបានជួយសង្គ្រោះ និងដោះលែងសត្វជ្រូកព្រៃដែលជាប់អន្ទាក់ព្រានបានសរុបចំនួន ០៨ក្បាល (ក្នុងនោះ ០៦ក្បាល ជួយសង្គ្រោះបាននៅថ្ងៃទី៣០ ខែកញ្ញា និង ០២ក្បាលទៀត ជួយសង្គ្រោះបាននៅថ្ងៃទី០១ ខែតុលា) ឱ្យរួចផុតពីគ្រោះថ្នាក់ និងត្រឡប់ចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព។ ក្រៅពីនេះ ក្រុមការងារបានប្រទះឃើញសពសត្វស្វាព្រាម ១ក្បាល ងាប់ស្អុយរលួយដោយសារអន្ទាក់ ព្រមទាំងបានប្រទះឃើញវត្ថុតាងមានជីវិតជាច្រើនទៀត ដូចជាសត្វស្វាព្រាមប្រមាណ ២០ក្បាល និងដានជើងសត្វទន្សោងជាច្រើនក្បាលផងដែរ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
ដំរីព្រៃ ២ក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីធ្លាក់ចូលស្រះទឹកជ្រៅនៅស្រុកអូររាំង
Environment
ដំរីព្រៃ ២ក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីធ្លាក់ចូលស្រះទឹកជ្រៅនៅស្រុកអូររាំង
សត្វដំរីព្រៃចំនួន ២ក្បាល (ក្នុងនោះមានដំរីញី ១ក្បាល) ដែលបានធ្លាក់ចូលទៅក្នុងស្រះទឹកជ្រៅមួយកន្លែង និងមិនអាចឡើងមកលើវិញបាន ត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់ និងបានត្រឡប់ចូលទៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បង្ក្រាបបទល្មើសបរបាញ់សត្វ និងប្រទះឃើញដានជើងសត្វព្រៃកម្រជាច្រើន ក្នុងប្រតិបត្តិការ ៣ថ្ងៃ
Environment
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បង្ក្រាបបទល្មើសបរបាញ់សត្វ និងប្រទះឃើញដានជើងសត្វព្រៃកម្រជាច្រើន ក្នុងប្រតិបត្តិការ ៣ថ្ងៃ
ក្រុមមន្ត្រីឧទ្យានុរក្ស និងភ្នាក់ងារល្បាតប្រចាំស្នាក់ការរងចំបក់ នៃដែនជម្រកសត្វព្រៃកែវសីមា បានចុះប្រតិបត្តិការល្បាត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រយៈពេល ៣ ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦ នេះ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
មន្រ្តីឧទ្យានរុក្ស និងភ្នាក់ងារល្បាតនៃស្នាក់ការណាំរ៉ាម បានធ្វើការល្បាត ដើម្បីឣង្កេតតាមដាន បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី
Environment
មន្រ្តីឧទ្យានរុក្ស និងភ្នាក់ងារល្បាតនៃស្នាក់ការណាំរ៉ាម បានធ្វើការល្បាត ដើម្បីឣង្កេតតាមដាន បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ មន្រ្តីឧទ្យានរុក្ស និងភ្នាក់ងារល្បាតនៃស្នាក់ការណាំរ៉ាម បានសហការជាមួយស្នាក់ការឣូតេ ស្នាក់ការដីខ្មៅ ចំនួន០៧ រូប បានធ្វើការល្បាត ដើម្បីឣង្កេតតាមដាន បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ក្រុមការងារបានធ្វើការដោះឣន្ទាក់សរុបបានចំនួន១០០ ខ្សែ ក្នុងនោះ«ឣន្ទាក់ខ្សែគោចំនួន ៥០ ខ្សែ» និង«ឣន្ទាក់ខ្សែលួសចំនួន៥០ ខ្សែ» ស្ថិតក្នុងភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
សិក្ខាសាលាផ្សព្វផ្សាយស្តីពី គន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ បរិយាបន្នសង្គម និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន (២០២៦-២០៣០)
Environment
សិក្ខាសាលាផ្សព្វផ្សាយស្តីពី គន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ បរិយាបន្នសង្គម និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន (២០២៦-២០៣០)
នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រក្រសួងបរិស្ថាន និង លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គន្លឹះពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI) ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា (NDC 3.0) និងផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ២០២៦-២០៣០» ដោយមានការចូលរួមពី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិក្ខាកាមមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តគោលដៅទាំង៦ រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាមដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រដា។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញបើកពិធីប្រណាំងទូក នៅទំនប់សែនសុខដុម ក្រុងសែនមនោរម្យ
Leadership activities

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញបើកពិធីប្រណាំងទូក នៅទំនប់សែនសុខដុម ក្រុងសែនមនោរម្យ

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព​ ក្នុងពិធីបើកការប្រណាំងទូក ដែលប្រព្រឹត្តទៅនៅទំនប់សែនសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
សូមស្វាគមន៍! ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ អញ្ជើញចូលរួមទស្សនាព្រឹត្តិការណ៍ប្រណាំងទូក នៅទីតាំងទំនប់សែនសុខដុម ក្រុងសែនមនោរម្យ ចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ
Announcements

សូមស្វាគមន៍! ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណៈជនទាំងអស់ អញ្ជើញចូលរួមទស្សនាព្រឹត្តិការណ៍ប្រណាំងទូក នៅទីតាំងទំនប់សែនសុខដុម ក្រុងសែនមនោរម្យ ចាប់ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ។

Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
កសិករអាចផលិតបន្លែស្រស់ៗសម្រាប់គ្រួសារ និងបង្កើតឱកាសថ្មីៗបង្កើនប្រាក់ចំណូលដល់គ្រួរសារ
Agriculture

កសិករអាចផលិតបន្លែស្រស់ៗសម្រាប់គ្រួសារ និងបង្កើតឱកាសថ្មីៗបង្កើនប្រាក់ចំណូលដល់គ្រួរសារ

ការខិតខំប្រឹងប្រែង ការអនុវត្តបច្ចេកទេសកសិកម្ម និងការគាំទ្រពីគម្រោង LASED III បានក្លាយជាកម្លាំងជម្រុញឱ្យកសិករអាចផលិតបន្លែស្រស់ៗសម្រាប់គ្រួសារ និងបង្កើតឱកាសថ្មីៗបង្កើនប្រាក់ចំណូលដល់គ្រួរសារ ! នៅក្នុងភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកស្រី ធឿន សាវី ជាកសិករម្នាក់ដែលបានចាប់យកឱកាសក្នុងការដាំដុះបន្លែក្នុងផ្ទះសំណាញ់ ដើម្បីបង្កើនផលិតកម្មកសិកម្ម និងលើកកម្ពស់ជីវភាពគ្រួសារ។

Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
អភិបាលស្រុកកោះញែក ចុះសំណេះសំណាល និងនាំយកជំនួយឧបត្ថម្ភជូនសិស្សានុសិស្សស្នាក់នៅអន្តេវាសិកដ្ឋាន វិទ្យាល័យ ហ៊ុន សែន កោះញែក
Education and sports

អភិបាលស្រុកកោះញែក ចុះសំណេះសំណាល និងនាំយកជំនួយឧបត្ថម្ភជូនសិស្សានុសិស្សស្នាក់នៅអន្តេវាសិកដ្ឋាន វិទ្យាល័យ ហ៊ុន សែន កោះញែក

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សស្នាក់នៅអន្តេវាសិកដ្ឋាន នៃវិទ្យាល័យ ហ៊ុន សែន កោះញែក ចំនួន ២១៣នាក់ (ស្រី ១៦១នាក់) ដែលបានមកពីបណ្តាឃុំទាំង៦ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។

Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
មន្ត្រីឧទ្យានុរក្សនៅខេត្តមណ្ឌលគិរី ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យអត្តសញ្ញាណសត្វព្រៃតាមរយៈប្រព័ន្ធកាមេរ៉ាស្វ័យប្រវត្តិ - Mondulkiri provincial dept. of information