
វគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី «តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) និងលិខិតបទដ្ឋានជាតិ និងអន្តរជាតិលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម»
នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម រ៉ាន់នី សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី «តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) និងលិខិតបទដ្ឋានជាតិ និងអន្តរជាតិលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំមិត្តភាព នៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី។











