
ឯកឧត្តម គង់ គឹមនី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តមណ្ឌលគិរី
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។













ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញសណ្តាប់ធ្នាប់-ចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម បានចុះធ្វើយុទ្ធនាការបិទស្ទីកគ័រចំណាំងផ្លាត លើគោយន្តកន្ត្រៃ រ៉ឺម៉កម៉ូតូ ត្រាក់ទ័រ និងយានយន្តកែច្នៃផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់។


ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី និងលោកស្រី ដូច ដារ៉ា ប្រធានរតនាគារខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំសារាចរណែនាំ ស្ដីពី៖ «ការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៦»។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត សមាជិក សមាជិកា និងមន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តជាច្រើនរូប។


ខេត្តមណ្ឌលគិរី៖ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលនយោបាយអ្នកស្ម័គ្រចិត្ត និងវិជ្ជាសង្គ្រោះបឋម» ចំនួន ២វគ្គ ជូនដល់អ្នកស្ម័គ្រចិត្តសរុបចំនួន ៤០នាក់ (ស្រី ២៥នាក់) ដែលអញ្ជើញមកពីស្រុកអូររាំង និងក្រុងសែនមនោរម្យ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។


ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំ «សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំកសាង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍តំបន់ភូមិភាគភាគឦសាន ឆ្នាំ២០២៦-២០៣៥» ព្រមទាំង «ប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២៦-២០៣០»។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំខេត្តភាគឦសានទាំង៤ (មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ) ព្រមទាំងផ្នែកឯកជន និងអង្គការសង្គមស៊ីវិលជាច្រើនរូប។
