
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៅឃុំក្រង់តេះ ស្រុកពេជ្រាដា
ខេត្តមណ្ឌលគិរី៖ ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៉ីន តុងអាន អនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានស្រុកពេជ្រាដា បានអញ្ជើញជាអធិបតីក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧» ដែលបានប្រព្រឹត្តទៅនៅសាលាឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អង្គវេទិកានេះ ក៏មានការអញ្ជើញចូលរួមពីដា, លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា, លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាស្រុកពេជ្រា លោក-លោកស្រីអភិបាលរងស្រុក, កងកម្លាំងប្រដាប់អាវុធ, ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ, មេឃុំ មេភូមិ មន្ត្រីជំនាញ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។










