អាជ្ញាធរខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដោះស្រាយករណីដីធ្លី តំបន់វិនិយោគក្រុមហ៊ុន នៅស្រុកពេជ្រាដា និងស្រុកអូររាំង

អាជ្ញាធរខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដោះស្រាយករណីដីធ្លី តំបន់វិនិយោគក្រុមហ៊ុន នៅស្រុកពេជ្រាដា និងស្រុកអូររាំង

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក ជាក់ ម៉េងហ៊ាង និងលោក ចាន់ រតនា អភិបាលរងខេត្តតំណាងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក សុង គីមហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងចុះដោះស្រាយករណីជម្លោះដីធ្លី ដោយមានការចូលរួមពីមន្ត្រីជំនាញ មន្ត្រីពាក់ព័ន្ធ អាជ្ញាធរស្រុកទាំងពីរ តំណាងក្រុមហ៊ុន និង តំណាងប្រជាពលរដ្ឋ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំសាលាស្រុកពេជ្រាដា ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារខេត្តមួយដឹកនាំដោយលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តនិងជាប្រធានក្រុម ដើម្បីចុះពិនិត្យ សិក្សា និងអន្តរាគមន៍ទប់ស្កាត់ ការប្រមូលផ្តុំតវ៉ារបស់ប្រជាពលរដ្ឋ ដែលធ្វើសកម្មភាពរំលោភបំពានយកដីក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ឦសាន អេកូហ្សូន ឯ.ក និងក្រុមហ៊ុន CM Construction Co.,Ltd ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា និងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ក្រុមការងារខាងលើ នឹងធ្វើការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ រួមទាំងតំណាងប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី ស្របតាមនីតិវិធីផ្លូវច្បាប់ ៕

ព័ត៌មានពាក់ព័ន្ធ

ឯកឧត្តម គង់ គឹមនី អញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់សុខដុម
Leadership activities
ឯកឧត្តម គង់ គឹមនី អញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់សុខដុម
មណ្ឌលគិរី៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ដែលស្ថិតនៅក្នុងសាលាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការអញ្ជើញធ្វើជីវមាត្រនាពេលនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាណឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងធានាបាននូវសិទ្ធិបោះឆ្នោតស្របតាមនីតិវិធីដែលបានកំណត់៕
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ
Leadership activities
រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ
នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ នៃព្រះរាជពិធីយាងចូលព្រះទីវង្គត (១៥ តុលា ២០១២ - ១៥ តុលា ២០២៦) ដែលពិធីដ៏អធិកអធមនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
គ្រួសារកូនភ្លោះ៣ នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត
Leadership activities
គ្រួសារកូនភ្លោះ៣ នៅខេត្តមណ្ឌលគិរី ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦នេះ អំណោយសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបាន ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាំយកទៅប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបីនាក់ ដែលកំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ ពិធីប្រគល់អំណោយនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត មន្ត្រីរាជការ ព្រមទាំងយុវជនជាច្រើនរូប។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
ទេយ្យទាន និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅប្រគេនជូនព្រះសង្ឃទូទាំងខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Leadership activities
ទេយ្យទាន និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបាននាំយកទៅប្រគេនជូនព្រះសង្ឃទូទាំងខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តមណ្ឌលគិរី៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យព្រះពុទ្ធសាសនាពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សាយ អំណាន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បាននាំយកទេយ្យទាន និងអំណោយដ៏ថ្លៃថ្លាទៅប្រគេនជូន ព្រះវិមលថេរ ពេជ្រ សុភ័ក្រ ព្រះមេគុណខេត្ត និងព្រះមន្ត្រីសង្ឃទូទាំងខេត្តមណ្ឌលគិរី មកពីវត្តចំនួន ២៧ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីប្រគល់ និងទទួលទេយ្យទាននេះ បានប្រព្រឹត្តទៅនៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ដោយមានការចូលរួមពី លោក សាន់ ដារិទ្ធិ អភិបាលរងខេត្ត តំណាង ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងមន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ
Leadership activities
គណៈប្រតិភូខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសព្រះវិហារ
ខេត្តព្រះវិហារ៖ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ នៅទីបញ្ជាការស្រាល យោធភូមិភាគទី១ និងកងពល១២៨ ប្រចាំទិសសមរភូមិមុខ ខេត្តព្រះវិហារ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
Leadership activities
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានវរសេនាតូចអន្តរាគមន៍លេខ១១៥ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។
Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

មន្ទីរកសិកម្មខេត្តមណ្ឌលគិរី បន្តជំរុញការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ក្រោម «គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា» នៅស្រុកកោះញែក
Agriculture

មន្ទីរកសិកម្មខេត្តមណ្ឌលគិរី បន្តជំរុញការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ ក្រោម «គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា» នៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផល ការប្រមូលផលស្រូវ ការធ្វើបង្ហាញបច្ចេកទេសកសិកម្មវៃឆ្លាត ធន់នឹងការប្រែប្រួលអាកាសធាតុ និងការងារដាំដុះបន្លែរបស់ប្រជាកសិករ ស្ថិតនៅក្នុងឃុំរយ៉ និងឃុំអបួនលើ ស្រុកកោះញែក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។

Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
ឯកឧត្តម គង់ គឹមនី អញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់សុខដុម
Leadership activities

ឯកឧត្តម គង់ គឹមនី អញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់សុខដុម

មណ្ឌលគិរី៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ដែលស្ថិតនៅក្នុងសាលាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការអញ្ជើញធ្វើជីវមាត្រនាពេលនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាណឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងធានាបាននូវសិទ្ធិបោះឆ្នោតស្របតាមនីតិវិធីដែលបានកំណត់៕

Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
ក្រុមឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ ចុះអន្តរាគមន៍ជួយសម្រាលកូនជូនស្ត្រីម្នាក់បានជោគជ័យ នៅតំបន់ដាច់ស្រយាលចម្ងាយ ៥០គីឡូម៉ែត្រ
Health

ក្រុមឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ ចុះអន្តរាគមន៍ជួយសម្រាលកូនជូនស្ត្រីម្នាក់បានជោគជ័យ នៅតំបន់ដាច់ស្រយាលចម្ងាយ ៥០គីឡូម៉ែត្រ

ខេត្តមណ្ឌលគិរី៖ ក្រុមគ្រូពេទ្យ និងឆ្មបជំនាញនៃមណ្ឌលសុខភាពក្រង់តេះ បានទទួលការកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីទទួលខុសត្រូវ និងសកម្មភាពមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ក្នុងការចុះអន្តរាគមន៍បន្ទាន់ ជួយសម្រាលកូនជូនស្ត្រីម្នាក់ដែលមិនអាចមកកាន់មណ្ឌលសុខភាពទាន់ពេលវេលា រហូតទទួលបានជោគជ័យ និងមានសុវត្ថិភាពទាំងម្តាយ និងទារក។

Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត
រដ្ឋបាលស្រុកពេជ្រាដា ទទួលបានចង្ក្រានសន្សំសំចៃថាមពលជិត ២ពាន់ចង្ក្រាន ដើម្បីចែកជូនប្រជាពលរដ្ឋនៅឃុំទាំង៤
Authority activities

រដ្ឋបាលស្រុកពេជ្រាដា ទទួលបានចង្ក្រានសន្សំសំចៃថាមពលជិត ២ពាន់ចង្ក្រាន ដើម្បីចែកជូនប្រជាពលរដ្ឋនៅឃុំទាំង៤

ខេត្តមណ្ឌលគិរី៖ ចង្ក្រានសន្សំសំចៃថាមពលសរុបចំនួន ១,៧៩៥ ចង្ក្រាន ត្រូវបានប្រគល់ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្រុកពេជ្រាដា និងរដ្ឋបាលស្រុកពេជ្រាដា ដើម្បីយកទៅបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំង៤ នៃស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពិធីប្រគល់ និងទទួលនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតី និងប្រគល់ដោយ លោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី។

Mondulkiri provincial dept. of information
Mondulkiri provincial dept. of information
អានបន្ត