
ឯកឧត្តម គង់ គឹមនី អញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់សុខដុម
មណ្ឌលគិរី៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញធ្វើជីវមាត្រ នៅការិយាល័យចុះឈ្មោះបោះឆ្នោត ដែលស្ថិតនៅក្នុងសាលាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ការអញ្ជើញធ្វើជីវមាត្រនាពេលនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដើម្បីផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពទិន្នន័យអត្តសញ្ញាណឱ្យមានភាពច្បាស់លាស់ ត្រឹមត្រូវ និងធានាបាននូវសិទ្ធិបោះឆ្នោតស្របតាមនីតិវិធីដែលបានកំណត់៕










