
រដ្ឋបាលខេត្ដសៀមរាប លើកទឹកចិត្ដដល់យុវជនចូលរួមហ្វឹកហាត់ជាកីឡាករទូកងរ ដើម្បីជាផ្នែកមួយក្នុងការលើកកម្ពស់វប្បធម៌ និងចៀសឆ្ងាយពីគ្រឿងញៀន
ក្នុងកិច្ចពិភាក្សានៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ជាមួយព្រះគ្រូចៅអធិការវត្ដសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្ដសៀមរាប ដែលដឹកនាំកីឡាករទូកងរត្រៀមប្រណាំងទូកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៦ នៅទំនប់ស្ពានស្រែង លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្ដសៀមរាប បានជំរុញ និងលើកទឹកចិត្ដដល់យុវជនទាំងអស់ចូលរួមហ្វឹកហាត់កីឡាទូកងរ ដើម្បីជាផ្នែកមួយក្នុងការលើកកម្ពស់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងចៀសឆ្ងាយបានពីគ្រឿងញៀន។











