
ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកាន់បិណ្ឌវេនទី១២ រាប់បាត្រព្រះសង្ឃ ៥០អង្គ និងបុណ្យដាក់ព្រះនេត្រព្រះ នៅវត្តប៉ៃលិនធម្មាអភិវឌ្ឍន៍
ឯកឧត្តម អៀង វុធ និង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ ពិធីរាប់បាត្រព្រះសង្ឃចំនួន ៥០អង្គ និងបុណ្យឆ្លងដាក់ព្រះនេត្រព្រះពុទ្ធបដិមា ព្រះអង្គធំ នៅវត្តប៉ៃលិនធម្មាអភិវឌ្ឍន៍ (ហៅវត្តអូររអិល) ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន វីរកងទ័ព និងជាការចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។











