លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក

លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកថវិកាមួយចំនួន ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក

នៅរាត្រីថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតរបស់ស្ត្រីម្នាក់ និងបានអំពាវនាវឱ្យប្រជាពលរដ្ឋជៀសវាងការប្រើអំពើហិង្សាក្រោយកើតមានហេតុការណ៍ប្រជាពលរដ្ឋមួយក្រុមបានលើកគ្នាកម្ទេច និងដុតបំផ្លាញទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ កាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។

ព័ត៌មានពាក់ព័ន្ធ

វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិនៅស្រុកកែវសីមា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុត សឿន អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្រែព្រះ បានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាសាធារណៈថ្នាក់ជាតិ» ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំស្រែព្រះ ស្រុកកែវសីមា។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រៀបចំកិច្ចសន្ទនាសហគមន៍ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា រៀបចំកិច្ចសន្ទនាសហគមន៍ ដើម្បីលុបបំបាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់
ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (Child Helpline Cambodia) បានរៀបចំកម្មវិធីកិច្ចសន្ទនាសហគមន៍ក្រោមប្រធានបទ «បញ្ឈប់អាពាហ៍ពិពាហ៍កុមារ ការមានផ្ទៃពោះវ័យជំទង់ និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ» នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី សោម សុវត្តី អនុប្រធានមន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី, លោកស្រី ស៊ន់ សុខគង់ អភិបាលរងស្រុកពេជ្រាដា និងលោកស្រី ប៉ែន ពិដោគន្ធា ប្រធានកម្មវិធីនៃអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន មាតាបិតា អាណាព្យាបាល កុមារា កុមារី និងតំណាងសហគមន៍ជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អាជ្ញាធរក្រុងសែនមនោរម្យ បន្តយុទ្ធនាការចុះថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់មូលដ្ឋាន
សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងសែនមនោរម្យ បន្តយុទ្ធនាការចុះថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់មូលដ្ឋាន
ដើម្បីសម្រួលដល់ការប្រើប្រាស់ឯកសារផ្លូវការ និងឆ្លើយតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ កម្លាំងផ្នែកជំនាញអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤ បាននិងកំពុងបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការចុះថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ ព្រមទាំងប្រជាពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណអស់សុពលភាព ដោយផ្ទាល់ដល់មូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កិច្ចប្រជុំសាមញ្ញលេីកទី២៥ ឆ្នាំទី៣​ អាណត្តិទី៤​ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមារខេត្តមណ្ឌលគិរី
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំសាមញ្ញលេីកទី២៥ ឆ្នាំទី៣​ អាណត្តិទី៤​ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមារខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖​ នៅរសៀលថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ២០២៦​ លោកជំទាវ​ខៀវ​ ប៊ុនលីន​ សមាជិកក្រុមប្រឹក្សាខេត្ត​ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី​ និងកុមារ​ខេត្ត​មណ្ឌលគិរី​ លោកស្រី​ កែវសាវឿន​ អភិបាលរងខេត្ត​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី២៥​ ឆ្នាំទី៣​ អាណត្តិទី៤​ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមារខេត្តមណ្ឌលគិរី​ .។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅមូលដ្ឋានស្រុកអូររាំង ខេត្តមណ្ឌលគិរី
សកម្មភាពអាជ្ញាធរ
វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅមូលដ្ឋានស្រុកអូររាំង ខេត្តមណ្ឌលគិរី
វេទិកានេះរៀបចំឡេីងក្នុងគោលបំណង​ ឲ្យប្រជាពលរដ្ឋ​ លេីកឡេីងនូវ​ កង្វល់​ សំណេីសំណូមពរ​ បញ្ហាប្រឈមនានា​ ដេីម្បីរកដំណោះស្រាយ​ ជូន​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​អោយទាន់ពេលវេលា​ និងមានប្រសិទ្ធភាព​ ស្របតាមកម្មវិធី​គោលនយោបាយ​ យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល ក្នុងការតាមដាន ត្រួតពិនិត្យការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមជាតិ ស្វែងយល់ពីការលំបាក បញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាសិក្សា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងរាយការណ៍ជូនរាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលដ្ឋានឲ្យបានសមស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
បេក្ខជន ២នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ជួបបញ្ហាសុខភាព នៅចុងម៉ោង សីលធម៌ ពលរដ្ឋ
សកម្មភាពអាជ្ញាធរ
បេក្ខជន ២នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ជួបបញ្ហាសុខភាព នៅចុងម៉ោង សីលធម៌ ពលរដ្ឋ
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២នេះ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី នៅចុងម៉ោង សីលធម៌ ពលរដ្ឋ បេក្ខជន ២នាក់ ផ្នែកវិទ្យាសាស្ត្រសង្គម ១នាក់ ឈ្មោះ ស្រ៊ន់ ស្រីការ បន្ទប់លេខ២៤ លេតុ ៥៨២ មានអាការៈថប់ដង្ហើម និង២-ឈ្មោះ ចាន់ លីការ បន្ទប់លេខ៤ លេខតុ ៨៨ អស់កម្លាំង ក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្រោយមកគាត់ទាំងពីរ បានចូលទៅបន្ទប់ប្រឡងវិញ រហូតដល់ចប់ម៉ោង នេះបើតាមការបញ្ជាក់របស់លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តមណ្ឌលគិរី បន្តលេចចេញសមិទ្ធផលថ្មី «ផ្លូវថ្មើរជើង» លើកកម្ពស់សោភ័ណភាពក្រុងសែនមនោរម្យ និងសម្រួលដល់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ
ការអភិវឌ្ឍ

រដ្ឋបាលខេត្តមណ្ឌលគិរី បន្តលេចចេញសមិទ្ធផលថ្មី «ផ្លូវថ្មើរជើង» លើកកម្ពស់សោភ័ណភាពក្រុងសែនមនោរម្យ និងសម្រួលដល់ការហាត់ប្រាណរបស់ប្រជាពលរដ្ឋ

ខេត្តមណ្ឌលគិរី៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ត្រូវបាននិងកំពុងលេចរូបរាងឡើងយ៉ាងស្រស់ស្អាតនៅចំកណ្តាលបេះដូងនៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នោះគឺគម្រោងរៀបចំ «ផ្លូវថ្មើរជើង» ស្របតាមបណ្តោយផ្លូវភ្លោះ ចាប់ពីរង្វង់មូលគោព្រៃ ឆ្ពោះទៅកាន់រង្វង់មូលដំរី។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម​ គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីលោក កែវ វង្សសែ អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលលោកអគ្គកុងស៊ុលត្រូវបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម គង់ គឹមនី បានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកអគ្គកុងស៊ុល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការទូតក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានលទ្ធផលល្អប្រសើរ និងបញ្ចប់បេសកកម្មដោយជោគជ័យ។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងខេត្តមណ្ឌលគិរី ជូនពរ ឯកឧត្តម ចាន់ យឿន ឱ្យបានឆាប់ជាសះស្បើយពីជំងឺ
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងខេត្តមណ្ឌលគិរី ជូនពរ ឯកឧត្តម ចាន់ យឿន ឱ្យបានឆាប់ជាសះស្បើយពីជំងឺ

ភ្នំពេញ : នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសួរសុខទុក្ខ ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគិរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ជូនចំពោះ ឯកឧត្តមអ្នកតំណាងរាស្ត្រ។ ជាមួយគ្នានេះដែរ លោក សាន់ ដារិទ្ធិ ក៏បានសម្តែងនូវក្តីសោកស្តាយ និងជូនពរឱ្យ ឯកឧត្តម ចាន់ យឿន បានឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីបន្តបេសកកម្មក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋបន្តទៀត។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
មណ្ឌលសុខភាពកោះញែក ជាទីបង្អែកសុខភាពដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ
សុខាភិបាល

មណ្ឌលសុខភាពកោះញែក ជាទីបង្អែកសុខភាពដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ

បទយកការណ៍៖ មណ្ឌលសុខភាពកោះញែក ជាទីបង្អែកសុខភាពដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ ។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត