ឯកឧត្តម សុខ លូ អញ្ជើញជួបពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោង «ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង» ជាមួយលេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា

ឯកឧត្តម សុខ លូ អញ្ជើញជួបពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោង «ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង» ជាមួយលេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា

នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Kiichi IKEHARA លេខាទី១ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោង «ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចវិលជុំ ក្នុងខេត្តបាត់ដំបង»។ ក្នុងជំនួបនេះ ភាគីជប៉ុនបានលើកឡើងថា រដ្ឋាភិបាលជប៉ុនមានបំណងផ្តល់ឧបករណ៍កែច្នៃកាកសំណល់ដល់ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសំណល់ កាត់បន្ថយបរិមាណសំរាមត្រូវបោះចោល និងពង្រីកអាយុកាលនៃទីលានចាក់សំរាម ស្របតាមគោលការណ៍សេដ្ឋកិច្ចវិលជុំ។ ឧបករណ៍នេះគ្រោងប្រគល់ឱ្យប្រតិបត្តិករដែលមានសមត្ថភាពគ្រប់គ្រង និងអនុវត្តតាមស្តង់ដារបច្ចេកទេសជប៉ុន ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។

ព័ត៌មានពាក់ព័ន្ធ

ការស្តារផ្លូវជនបទរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
ការអភិវឌ្ឍ
ការស្តារផ្លូវជនបទរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន
បាត់ដំបង៖ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យធ្វើការវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់DBST ចំនួន១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួសទទឹងម្ខាងៗ ០,៥ម៉ែត្រ និងកម្រាស់ ០,២ម៉ែត្រ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
រដ្ឋបាលស្រុកមោងឫស្សី ប្រកាសអនុវត្តគម្រោង «មោងឫស្សីឌីជីថល» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងយុវជនក្នុងមូលដ្ឋាន
ការអភិវឌ្ឍ
រដ្ឋបាលស្រុកមោងឫស្សី ប្រកាសអនុវត្តគម្រោង «មោងឫស្សីឌីជីថល» ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងយុវជនក្នុងមូលដ្ឋាន
បាត់ដំបង ៖ ដើម្បីរុញច្រានការធ្វើបរិវត្តកម្មឌីជីថលនៅថ្នាក់មូលដ្ឋាន រដ្ឋបាលស្រុកមោងឫស្សី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គម្រោង មោងឫស្សីឌីជីថល» កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម សុខ លូ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត ៥ពាន់បណ្ណ ជូនប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ នៅស្រុកភ្នំព្រឹក
ការអភិវឌ្ឍ
ឯកឧត្តម សុខ លូ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជិត ៥ពាន់បណ្ណ ជូនប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ នៅស្រុកភ្នំព្រឹក
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) សរុបចំនួន ៤,៩២៣បណ្ណ ជូនដល់ប្រជាពលរដ្ឋចំនួន ២,៦២៦គ្រួសារ មកពីភូមិដំណាក់បេង ដំណាក់ក្សាន្ត អូរដា និងភូមិបួរ ស្ថិតក្នុងឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ពុទ្ធបរិស័ទ ជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែយកនូវទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីអារាមនានា
ការអភិវឌ្ឍ
ពុទ្ធបរិស័ទ ជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែយកនូវទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីអារាមនានា
បាត់ដំបង: ព្រះភិក្ខុសុចិន្តបាល ឈិន សុវឿម ព្រះចៅអធិការវត្តបាការនិវេសន៍ ហៅវត្តកំផែង នាពេលកន្លងទៅថ្មីៗនេះ បានលើកឡើងថា ក្នុងឱកាសបុណ្យចូលព្រះវស្សាប្រជាពលរដ្ឋខ្មែរជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែយកនូវទេយ្យទាន មានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅតាមទីអារាមនានា នៃខេត្តបាត់ដំបង មិនដែលខកខានឡើយ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អាងកំពីងពួយ ពីសោកនាដកម្មនៃអតីតកាល ទៅជាបេតិកភណ្ឌទឹក សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
ការអភិវឌ្ឍ
អាងកំពីងពួយ ពីសោកនាដកម្មនៃអតីតកាល ទៅជាបេតិកភណ្ឌទឹក សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
បាត់ដំបង ៖ អាងកំពីងពួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ពីសោកនាដកម្មនៃអតីតកាល បានក្លាយទៅជាបេតិកភណ្ឌទឹក សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ឯកឧត្តម អ៊ុក ឃ្នួច និងឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
ការអភិវឌ្ឍ
ឯកឧត្តម អ៊ុក ឃ្នួច និងឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម អ៊ុក ឃ្នួច អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីឆ្លុះបញ្ចាំងលើការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាលក្នុងស្រុកកែវសីមា
សកម្មភាពអាជ្ញាធរ

វេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីឆ្លុះបញ្ចាំងលើការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាលក្នុងស្រុកកែវសីមា

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកែវសីមា និង ឯកឧត្តម សួន សុឃីម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកែវសីមា បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីឆ្លុះបញ្ចាំងលើការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថ ក្នុងការហ្វឹកហាត់ជំនាញ យុទ្ធវិធី
សកម្មភាពថ្នាក់ដឹកនាំ

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថ ក្នុងការហ្វឹកហាត់ជំនាញ យុទ្ធវិធី

ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថ ក្នុងការហ្វឹកហាត់ជំនាញ យុទ្ធវិធី ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកនាយកសាលាខេត្ត លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយ នាយរងនិងពលអាវុធហត្ថជាច្រើនរូប នៅក្រុងសែនមនោរម្យ ។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ពិធីសែនព្រេនដីសាងសង់បង្គោលកង្ហាខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី)​ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
សកម្មភាពអាជ្ញាធរ

ពិធីសែនព្រេនដីសាងសង់បង្គោលកង្ហាខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី)​ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួម ក្នុងពិធីសែនព្រេនដីសាងសង់បង្គោលកង្ហាខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី)​ ដោយមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ព្រមទាំងលោកអភិបាលរងក្រុង អាជ្ញាធរភូមិ-សង្កាត់ តំណាងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ដើម្បីរំលឹកគុណូបការៈ និងវីរភាពដ៏ឧត្តុង្គឧត្តម
សកម្មភាពថ្នាក់ដឹកនាំ

ខេត្តមណ្ឌលគិរី ប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ដើម្បីរំលឹកគុណូបការៈ និងវីរភាពដ៏ឧត្តុង្គឧត្តម

ខេត្តមណ្ឌលគិរី ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំប្រារព្វខួបអនុស្សាវរីយ៍លើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្ត រួមទាំងសមាជិក សមាជិកា គណៈកម្មាធិការសមាគម និង អ៊ុ ពូ មីង បង ប្អូន ជាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត