
បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តពោធិ៍សាត់ ស្រុះគ្នាទៅពិនិត្យមើលឈ្មោះ និងលេខតុតាមមណ្ឌលប្រឡង
ពោធិ៍សាត់៖ សិស្សានុសិស្សដែលជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ លេខបន្ទប់ និងលេខតុ តាមមណ្ឌលប្រឡងនានាក្នុងខេត្តពោធិ៍សាត់ យ៉ាងច្រើនកុះករ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នេះ។ ការចុះពិនិត្យឈ្មោះនេះ ធ្វើឡើងដើម្បីឱ្យបេក្ខជនបានផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួនឡើងវិញ ព្រមទាំងស្គាល់មណ្ឌល និងបន្ទប់ប្រឡងច្បាស់លាស់ សំដៅត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ មុនថ្ងៃប្រឡងផ្លូវការចូលមកដល់៕











