
ឯកឧត្តម គង់ គឹមនី អញ្ជើញជាគណៈអធិបតីភាព ក្នុងសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តភារកិច្ចផលិតកម្ម និងអាជីវកម្ម សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមហ៊ុន ដាក់ឡាក់ មណ្ឌលគិរី អភិវឌ្ឍន៍កៅស៊ូ
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំងអាជ្ញាធរស្រុកពេជ្រាដា បានអញ្ជើញជាគណៈអធិបតីភាព ក្នុងសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តភារកិច្ចផលិតកម្ម និងអាជីវកម្ម សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមហ៊ុន ដាក់ឡាក់ មណ្ឌលគិរី អភិវឌ្ឍន៍កៅស៊ូ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកា កម្មករនិយោជិករបស់ក្រុមហ៊ុន ដាក់ឡាក់ មណ្ឌលគិរី អភិវឌ្ឍន៍កៅស៊ូ ជាច្រើននាក់ ។









