
អភិបាលខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខមន្រ្តីរាជការ និងការរៀបចំកែលម្អសោភ័ណភាពរបស់រដ្ឋបាលស្រុកពេជ្រាដា
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ និងការរៀបចំកែលម្អសោភ័ណភាពរបស់រដ្ឋបាលស្រុកពេជ្រាដា។









