
កិច្ចប្រជុំត្រួតពិនិត្យលើការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា លោក ចាន់ រតនា អភិបាលរងខេត្ត តំណាងឯកឧត្ដម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី លោកនាយករង រដ្ឋបាលសាលាខេត្ត និងការិយាល័យជំនាញពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារ គ រដ្ឋបាលសាលាខេត្ត។









