
សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានផ្តល់ឃីតមនុស្សធម៌ ដល់គ្រួសារខ្វះខាត ចំនួន២គ្រួសារ
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដាឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានចាត់ លោក អាន សុឃីម នាយកប្រតិបត្តិ ក្រុមមន្ត្រីប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្ត អនុសាខាស្រុក យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ប្រចាំស្រុកពេជ្រាដា និងអាជ្ញាធរភូមិ ឃុំ នាំយកឃីតមនុស្សធម៌កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខគ្រួសារចាស់ជរា ទីទ័លក្រ ចំនួន២គ្រួសារ នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ។









