
រដ្ឋបាលក្រុងសែនមនោរម្យ បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោក មួង ប៉ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមបើក «សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩)» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូប ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលក្រុងសែនមនោរម្យ។








