ព័ត៌មានតាមបណ្តារខេត្ត
ទាំងអស់មន្ទីរព័ត៌មានខេត្តកណ្តាលមន្ទីរព័ត៌មានខេត្តកំពង់ចាមមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងមន្ទីរព័ត៌មានខេត្តកំពង់ធំមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺមន្ទីរព័ត៌មានខេត្តកំពតមន្ទីរព័ត៌មានខេត្តកោះកុងមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យមន្ទីរព័ត៌មានខេត្តបាត់ដំបងមន្ទីរព័ត៌មានខេត្តប៉ៃលិនមន្ទីរព័ត៌មានខេត្តពោធិ៍សាត់មន្ទីរព័ត៌មានខេត្តព្រៃវែងមន្ទីរព័ត៌មានខេត្តព្រះវិហារមន្ទីរព័ត៌មានខេត្តព្រះសីហនុមន្ទីរព័ត៌មានខេត្តរតនគិរីមន្ទីរព័ត៌មានខេត្តសៀមរាបមន្ទីរព័ត៌មានខេត្តស្ទឹងត្រែងមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យមន្ទីរព័ត៌មានរាជធានីភ្នំពេញ

សកម្មភាពថ្នាក់ដឹកនាំ
គ្រឿងឧបភោគបរិភោគ ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មគោល ខេត្តបាត់ដំបង
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាមួយរដ្ឋបាលស្រុកថ្មគោល ខេត្តបាត់ដំបង ចូលជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៦០ គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ពីស្ទឹងបវេល តាំងពីយប់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦។ ប្រជាពលរដ្ឋទាំងនេះត្រូវបានជម្លៀសចេញពីភូមិប៉ោយរុំជ័យ ឃុំរោងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៦។


សេចក្តីជូនដំណឹង
ស្ថានភាពទឹកស្ទឹងសង្កែថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦
ស្ថានភាពទឹកស្ទឹងសង្កែថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦ បានស្រកចុះជាបណ្តេីរៗហេីយ ផ្លូវមួយចំនួនទឹកបានស្រកហេីយ និងប្រជាពលរដ្ឋអាចធ្វេីដំណេីរបានជាធម្មតា


គ្រោះធម្មជាតិ
ជំនន់ទឹកភ្លៀងវាយប្រហារខេត្តបាត់ដំបង ពលរដ្ឋជាង ៤ ម៉ឺនគ្រួសារ ស្រូវជិត ១០ ម៉ឺនហិកតា និងផ្លូវជាង ១,០០០ គីឡូម៉ែត្រ រងផលប៉ះពាល់
បាត់ដំបង៖ គិតត្រឹមម៉ោង ៥:០០ ល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបាត់ដំបង បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ គ្របដណ្តប់លើ ១៤ ក្រុង-ស្រុក (៨១ ឃុំ-សង្កាត់) បង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្ត។


គ្រោះធម្មជាតិ
ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង បន្តតាមដានស្ថានភាពទឹកជំនន់
បាត់ដំបង៖ ក្រុមការងាររដ្ឋបាលក្រុងបាត់ដំបង និងសង្កាត់ បានបន្តការតាមដានស្ថានភាពទឹកជំនន់ នៅតាមបណ្ដាសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។ធ្វើការតាមដាន មានគោលបំណងក្នុងការត្រៀមខ្លួនគ្រប់លក្ខណៈ ដើម្បីជួយជម្លៀសប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រសិនបើមានហេតុការណ៍អាក្រក់កើតឡើង ។


សកម្មភាពថ្នាក់ដឹកនាំ
ពិនិត្យស្ថានភាពប្រព័ន្ធលំហូរទឹកធម្មជាតិ ស្រុករតនៈមណ្ឌល
បាត់ដំបង៖ ឯកឧត្តម ចាន់ស៊ីណាត រដ្ឋាលេខាធិការ និងជាតំណាងឯកឧត្តម ថោក ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពប្រព័ន្ធលំហូរទឹកធម្មជាតិ ក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ការចុះពិនិត្យនេះ មានការចូលរួមពីរដ្ឋបាលស្រុក និងក្រុមការងារបច្ចេកទេស នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ។


សន្ទនាមតិ
ពិធីបុណ្យកាន់បិណ្ឌ
ប្រធានបទ៖ ពិធីបុណ្យកាន់បិណ្ឌ


សកម្មភាពអាជ្ញាធរ
អាជ្ញាធរឃុំកន្ទឺ១ សហការជាមួយប្រជាពលរដ្ឋរើមែកឈើ សម្រាស់ និងសំរាមចេញពីលើស្ពាន ដើម្បីបើកឱ្យធ្វើដំណើរឆ្លងកាត់ឡើងវិញ ក្រោយទឹកជំនន់ស្រកចុះបណ្តើរៗ
បាត់ដំបង៖ ក្រោយពេលទឹកជំនន់ស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ អាជ្ញាធរឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បានសហការជាមួយប្រជាពលរដ្ឋក្នុងសកម្មភាពរើមែកឈើ សម្រាស់ និងសំរាម ដែលហូរតាមទឹកមកកកស្ទះលើស្ពានបេឡេ (សសរពក) ឆ្លងកាត់ស្ទឹងសង្កែ។ សកម្មភាពនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ដើម្បីសម្រួលឱ្យការធ្វើដំណើរឆ្លងកាត់ស្ពានអាចប្រព្រឹត្តទៅបានជាធម្មតាវិញ។


សេចក្តីជូនដំណឹង
រដ្ឋបាលស្រុកគាស់ក្រឡ ផ្អាកចរាចរណ៍បណ្តោះអាសន្នលើផ្លូវកៅស៊ូ ២ខ្សែ ដោយសារជំនន់ទឹកភ្លៀង
រដ្ឋបាលស្រុកគាស់ក្រឡ សូមជូនដំណឹងថា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ដោយសារស្ថានភាពទឹកជំនន់បន្តកើនឡើងក្នុងស្រុក បណ្តាលឱ្យទឹកហូរខ្លាំងច្រោះដាច់ផ្លូវកៅស៊ូ មិនអាចធ្វើដំណើរឆ្លងកាត់បានចំនួន ២ ទីតាំង៖


គ្រោះធម្មជាតិ
ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ
លោក តេង គឹមស៊ាន អភិបាលស្រុកថ្មគោល ខេត្តបាត់ដំបង ៖ទំនប់កំពីងពួយទឹកមានការកើនឡើងយ៉ាងគំហុក ដែលខាងជំនាញត្រូវបើកទឹកខ្លាំងចាប់ពីថ្ងៃ ២៨.៩.២០២៦ នេះ។ ឃុំនៅផ្នែកខាងក្រោមរួមមាន ឃុំអន្លង់រុន ជ្រៃ អូរតាគី ស្រុកថ្មគោល មេត្តាមានការប្រុងប្រយ័ត្នខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកមោងឫស្សី ដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥
រដ្ឋបាលស្រុកមោងឫស្សី ខេត្តបាត់ដំបង ដឹកនាំដោយលោក ទុន សុផន អភិបាលស្រុកមោងឫស្សី បាននាំមន្ត្រី និងក្រុមការងារចូលរួមដាំបង្គោលសូឡា តាមបណ្ដោយផ្លូវជាតិលេខ ៥។ ការងារនេះធ្វើឡើងក្នុងកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់សោភ័ណភាព និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅ ព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៦ ។


សេចក្តីប្រកាសព័ត៌មាន
ច្បាប់ការតព្វកិច្ច យោធា រាជរដ្ឋាភិបាល ចាប់ផ្ដើមពីខែតុលាឆ្នាំ២០២៦ខាងមុខនេះ
រដ្ឋបាលស្រុកបានណន់ ខេត្តបាត់ដំបង បានជូនដំណឹង ស្ដីពី ការដាក់ពាក្យសុំចូល បំពេញកាតព្វកិច្ចយោធា សម្រាប់យុវជនស្ម័គ្រចិត្ត បំពេញកាតព្វកិច្ចយោធា ដែលចាប់ផ្ដើម ចែកពាក្យ ចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២៦ ខាងមុខនេះតទៅ នៅមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកបាណន់ខេត្តបាត់ដំបង៕


គ្រោះធម្មជាតិ
មន្ត្រីជំនាញថាប៉ែកខាងលើស្ទឹងសង្កែថមថយទឹកភ្លៀងហើយ អាចពីរថ្ងៃទៀតជំនន់ស្ទឹងសង្កែនឹងស្រកចុះបើមិនមានភ្លៀងបន្ថែម
បាត់ដំបង៖ កម្ពស់ទឹកស្ទឹងសង្កែ ខេត្តបាត់ដំបង បានឡើងដល់ ១៤,២០ ម៉ែត្រ កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈកម្រិតប្រកាសអាសន្នមានត្រឹម ១៣,៥០ ម៉ែត្រ។ ទោះជាយ៉ាងណា មន្ត្រីជំនាញបង្ហាញថា កម្រិតទឹកភ្លៀងនៅផ្នែកខាងលើស្ទឹងសង្កែបានថយចុះ ហើយបើគ្មានភ្លៀងបន្ថែម ទឹកនឹងស្រកចុះក្នុងរយៈពេលពីរថ្ងៃទៀត។


អប់រំ និងកីឡា
ពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងបាក់ឌុប និទ្ទេស A
សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលបានជាប់និទ្ទេស A ចំនួន ៩០ នាក់ (ស្រី ៤៣ នាក់) ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦ ។

