
ក្រសួងអធិការកិច្ច សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរខេត្តមណ្ឌលគិរី ចុះផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដល់មន្ត្រីរាជការ កងកម្លាំង និងយុវជនសិស្សានុសិស្សជាង ៥០០នាក់ នៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងអធិការកិច្ច បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅបរិវេណសាលាស្រុកកោះញែក។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និង ឯកឧត្តម ឯម ហយ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលដោយមន្ទីរអធិការកិច្ចខេត្តមណ្ឌលគិរី និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស សរុបប្រមាណជិង ៥០០នាក់ ។











