
ថ្នាក់ដឹកនាំនគរបាលខេត្តប៉ៃលិន នាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជូនគ្រួសារសព លោកអនុសេនីយ៍ឯក បូរ លុច
លោកឧត្តមសេនីយ៍ត្រី ឆម វ៉ាន់ធី ស្នងការរងទទួលផែនការងារសន្តិសុខ តំណាងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀលគត់) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក បូរ លុច នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។











