
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទិ៤ នៅក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ សំណើ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋចំនួន ១៩ករណី ពាក់ព័ន្ធនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សេវាសាធារណៈ និងសន្តិសុខមូលដ្ឋាន ត្រូវបានគណៈអធិបតី និងមន្ទីរ-អង្គភាពជំនាញធ្វើការបំភ្លឺ និងដោះស្រាយជូនភ្លាមៗ ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤ នៅមូលដ្ឋានក្រុងស្ទឹងត្រែង នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង។











