
ប្រជាពលរដ្ឋមកពី៥ខេត្តនាំគ្នារត់ដើម្បីលើកកម្ពស់កសិផលសហគមន៍សុវត្ថិភាពនៅខេត្តកំពត
កំពត៖ នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណរូបសំណាក់បាតដៃសុភមង្គល មានរៀបចំព្រឹត្តិការណ៍រត់ដើម្បីកសិផលសហគមន៍សុវត្ថិភាព។ អ្នកចូលរួមដាក់តាំងបង្ហាញផលិតផលកសិផល បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ផ្សារភ្ជាប់សុខភាព ទៅនឹងផលិតផលកសិផលសហគមន៍សុវត្ថិភាព ក្នុងគោលបំណងផ្សព្វផ្សាយ លើកកម្ពស់ផលិតផលដែលជាស្នាដៃកសិករខ្មែរ។ ពួកគាត់អំពាវនាវឲ្យចូលរួមគាំទ្រកសិផលខ្មែរឲ្យកាន់តែខ្លាំងបន្ថែមទៀត។











