
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៦

កម្ពស់ទឹកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ពិនិត្យឃើញនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៦













ថ្លែងក្នុងពិធីសំណេះសំណាលជាមួយយុវជនត្រូវចូលបំពេញកាតព្វកិច្ចយោធាវគ្គទី១ ឯកឧត្តម គង់ គីមនី មានប្រសាសន៍ថា ការស្ម័គ្រចិត្ត របស់ក្មួយៗនៅពេលនេះ គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការបណ្តុះស្មារតីស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងការរួមចំណែកក្នុងកិច្ចការសង្គម។ នេះជាការបង្ហាញឱ្យឃើញថា យុវជន កម្ពុជាមានឆន្ទៈ និងមនសិការស្នេហាជាតិ ក្នុងការចូលរួមថែរក្សា និងការពារមាតុភូមិ។ ពិធីនេះបានរៀបចំឡើងនាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី ។


ក្រុមការងារគម្រោងឡាសិត ៣ (LASED III) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មខេត្ត និងអ្នកសម្របសម្រួលអភិវឌ្ឍសហគមន៍កសិកម្ម (ADF) បានចុះចែកសម្ភារសួនបន្លែគ្រួសារ និងកូនឈើហូបផ្លែ ជូនដល់សហគមន៍ជនជាតិដើមភាគតិចចំនួន ១៤៩ គ្រួសារ នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦។


ត្រៀមៗ សម្រាប់ចូលរួមពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំង ទំនប់សែនសុខដុម ទំនប់សែនមនោរម្យ និងសួនច្បារក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។


នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម រ៉ាន់នី សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពី «តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ.) និងលិខិតបទដ្ឋានជាតិ និងអន្តរជាតិលើការងារបង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្ម» ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំមិត្តភាព នៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី។
