
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលទទួលបានដីឡូតិ៍ និងផ្ទះ ក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃ
នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម គង គឹមនី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ដែលមានសិទ្ធិទទួលបានដីឡូតិ៍ និងផ្ទះ ដើម្បីទៅរស់នៅក្នុងគម្រោងទី១ នៃកម្មវិធីផ្តល់ដីការពារព្រៃ សំដៅរួមគ្នាអភិវឌ្ឍដោយចីរភាព ស្ថិតនៅឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមិត្តភាព នៃរដ្ឋបាលសាលាខេត្តមណ្ឌលគិរី។







